ក្លិប Genoa ដែលមានមូលដ្ឋាននៅប្រទេសអុីតាលីបានបញ្ជាក់ថា ពួកគេបានរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ទៅលើកីឡាកររបស់ក្លិបមានរហូតដល់១៤ករណី។ ករណីនេះអាចនឹងត្រូវពន្យារពេលក្នុងជំនួបជាមួយក្រុម Torino នៅថ្ងៃសៅរ៍ខាងមុខ។
ចំនួនអ្នកឆ្លងជំងឺរាតត្បាតនេះរួមមានកីឡាករ Mattia Perin និងកីឡាករLasse Schone ហើយកីឡាករ៨នាក់ផ្សេងទៀត និងសមាជិកបុគ្គលិក៤នាក់ផ្សេងទៀតកំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ។ការផ្ទុះដ៏ធំធ្វើឱ្យការប្រកួត Serie A អាចនឹងត្រូវពន្យារពេលដើម្បីរៀបចំពិធីសារក្នុងការដាក់ឲ្យនៅដាច់ដោយឡែក ។
គួររំលឹកថា កាលពីថ្ងៃអាទិត្យសប្តាហ៍មុន Genoa បានចាញ់ក្រុម Napoli ក្នុងលទ្ធផល ៦-០ នៅកីឡដ្ឋាន Stadio San Paolo ដែលបច្ចុប្បន្នក្រុម Genoa កំពុងឈរ១២ក្នុងតារាងលីគកំពូលអុីតាលីនឹងត្រូវប៉ះជាមួយក្រុម Torino នៅថ្ងៃ៣ ខែតុលា វេលាម៉ោង១១យប់ ប៉ុន្តែអាចនឹងត្រូវពន្យារពេលប្រសិនបើស្ថានភាពជំងឺកូវីដ-១៩មិនអាចគ្រប់គ្រងបាន៕ដោយ៖ភារៈ