ជាមួយនឹងការចាប់ឆ្នោតវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League រដូវកាល២០២០-២០២១នេះ ការរំពឹងទុកនឹងត្រូវបញ្ចប់នៅយប់ថ្ងៃពុធបន្ទាប់ពីបញ្ចប់ការប្រកួតជម្រុះ។ គេនៅចាំមើលថា តើក្រុមណាជាក្រុមទាំង៦ដែលនឹងត្រូវបំពេញសម្រាប់កៅអីដែលនៅសល់ក្នុង Pot ទី៣ និងPot ទី៤ ។
ក្រុមអធិរាជស Real Madrid និង Sevilla នឹងមានសិទ្ធិក្លាយជាក្រុមកំពូលក្នុងនាមជាម្ចាស់ជើងឯក La Liga និងអ្នកឈ្នះ Europa League រៀងៗខ្លួន។
ទន្ទឹមនឹងនេះដែរក្រុម Barcelona និង Atletico Madrid នឹងស្ថិតក្នុងPot ទី២ រួមជាមួយ Manchester City, Manchester United, BorussiaDortmund, Chelsea, Ajax និង Shakhtar Donetsk ។ មានន័យថាពួកគេអាចប្រឈមមុខនឹងក្រុម Bayern Munich, Liverpool, Juventus, Paris Saint-Germain, Zenit Saint Petersburg និង Porto ។
ចំណែកក្រុម RB Leipzig, Inter, Lazio និង Atalanta មានការផ្គូរផ្គងរួចទៅហើយជាមួយក្រុម Borussia Moenchengladbach, Istanbul Basaksehir និង Stade Rennais ។ រីឯក្រុម Lokomotiv Moscow, Marseille និង Club Brugge បានកក់កន្លែងរបស់ពួកគេរួចហើយនៅក្នុងការចាប់ឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ ។
អ្នកឈ្នះនៃវគ្គជម្រុះរវាងក្រុម Dynamo Kyiv ទល់នឹង K.A.A.។ Gent នឹងទៅជំនួសទៅក្នុង Pot ទី៣ ខណៈដែលក្រុមឈ្នះដូចជា SlaviaPrague-Midtjylland និង Molde-Ferencvaros នឹងទៅរកPot ទី៤។
សម្រាប់ការប្រកួតដែលនៅសល់ (Red Bull Salzburg, Maccabi Tel Aviv, Krasnodar-PAOK និង Olympiacos-Omonia) កៅអីដែលអាចទៅលេងវគ្គចែកពូលអាស្រ័យលើក្រុមណាដែលឈ្នះ។
ខាងក្រោមនេះគឺជាក្រុមដែលនៅ Pot ទាំង៤ត្រូវលេងវគ្គចែកពូលសម្រាប់ក្របខ័ណ្ឌ Champions League រដូវកាល២០២០-២០២១៖
Pot 1: ក្រុម Bayern Munich, Sevilla, Real Madrid, Liverpool, Juventus, Paris Saint-Germain, Zenit Saint Petersburg និង Porto ។
Pot 2: Barcelona, Atletico Madrid, Manchester City, Manchester United, Shakhtar Donetsk, Borussia Dortmund, Chelsea, Ajax ។
Pot 3: RB Leipzig, Inter, Lazio, Atalanta ។
Pot 4: Borussia Moenchengladbach, Istanbul Basaksehir, StadeRennais ៕ដោយ៖ភារៈ