អភិបាលខេត្តស្ទឹងត្រែង អញ្ជើញប្រគេនស៊ីម៉ងត៍ និងបច្ច័យដល់វត្តពោធិ៍សិរីរតនារាម(ហៅវត្តហាងខូបាន) ដើម្បីកសាង និងជួសជុលសេនាសនៈក្នុងវត្ត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃចន្ទទី២៨ ខែកញ្ញា ឆ្នាំ២០២០ លោក ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត រួមទាំងមន្រ្តីរាជការ មន្ទីរអង្គភាព បានអញ្ជើញចូលរួមក្នុងពិធីប្រគេនស៊ីម៉ងត៍ និងបច្ច័យ ដើម្បីកសាង និងជួសជុល វត្តពោធិ៍សិរីរតនារាម(ហៅវត្តហាងខូបាន) ក្នុងសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

មានសទ្ធាជ្រះថ្លាការចូលរួមចំណែកប្រគេនស៊ីម៉ង់តិ៍ចំនួនសរុប ១៦តោន ក្នុងនោះ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត ចំនួន ៣តោន លោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ចំនួន ៣តោន វរៈសេនីយ៍ឯក បួនសេង សុពិសិដ្ឋ មេវរៈការពារព្រំដែន ៦២៣ ខេត្តរតនគិរី ចំនួន ៥តោន និងលោក កង រុន ចំនួន៥តោន និងបច្ច័យសរុប ១.២៥០.០០០រៀល ពីពុទ្ធបរិស័ទ អស់លោក លោកស្រី ប្រធានមន្ទីរ អង្គភាពមួយចំនួនជុំវិញសាលាខេត្តដែលបានអញ្ជើញចូលរួម៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print