ក្រុមជនសង្ស័យជាអ្នកជួញដូរ និងប្រើប្រាស់គ្រឿងញៀន៣នាក់ត្រូវសមត្ថកិច្ចព័ទ្ធចាប់បានក្នុងពេលធ្វើសកម្មភាព

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យចំនួន៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកសាមគ្គីមានជ័យព័ទ្ធចាប់បានក្នុងពេលដែលជនសង្ស័យបានធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង២រសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ នៅភូមិធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

12670330_541733682664177_2143892667358353364_n

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង៣នាក់ដែលធ្វើការឃាត់ខ្លួននេះ ទី១-ឈ្មោះ ឈន គឹម ភេទប្រុស អាយុ៣៧ឆ្នាំ ទី២-ឈ្មោះ ម៉េង ស៊ីថូ ភេទប្រុស អាយុ១២ឆ្នាំ  និង៣- ឈ្មោះ ងិន គំនិត ភេទប្រុស អាយុ ១៧ឆ្នាំ ជនសង្ស័យទាំង៣នាក់នេះមានទលំនៅមិនពិតប្រាកដ ។

ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូត បានថ្នាំញៀនប្រភេទម៉ាទឹកកចំនួន ៧កញ្ចប់ទូរស័ព្ទដៃ៣គ្រឿង ម៉ូតូ១គ្រឿង និងឧបករណ៍ជក់មួយចំនួនផងដែរ ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យនេះគឺជាមុខសញ្ញាដ៏សកម្ម ដែលសមត្ថកិច្ចមូលដ្ឋាន បានធ្វើការតាមរកជាយូរណាស់មកហើយ  ហើយនៅថ្ងៃចាប់ខ្លួនកម្លាំងសម្ងាត់របស់ សមត្ថកិច្ចបានផ្តល់ព័ត៌មានស្តីពីជនសង្ស័យ បានធ្វើសកម្មភាពចែកចាយ ជួញដូរនិងប្រើប្រាស់គ្រឿងនៅក្នុងមូលដ្ឋានខាងលើ ហើយសមត្ថកិច្ចបានដាក់កម្លាំងព័ទ្ធចាប់បានតែម្តង។

ពេលនេះសមត្ថកិច្ចនគរបាលស្រុកសាមគ្គីមានជ័យបានកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្តតាមនីតិវិធី ៕

12744531_541733742664171_2861374383614934513_n

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print