ភ្នំពេញ៖ បន្ទាប់ពីសមត្ថកិច្ចនគរ បាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង មហាផ្ទៃបានចាត់ទុកថា សារធាតុគីមី ប្រភេទសូលដ្យូមហ៊ីដ្រូសូលហ្វីត លាយ ជាមួយស្ករត្នោត មានហានិភ័យខ្ពស់ ជាងកាហ្វេ ឬចំណីអាហារមួយពាន់ដង បង្កឱ្យមានបញ្ហា គ្រោះថ្នាក់ដល់អាយុជីវិតអ្នកបរិភោគ ប៉ុន្ដែព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ លោកមាស ច័ន្ទពិសិដ្ឋត្រូវបាន ដោះលែងម្ចាស់ទីតាំងកែច្នៃស្ករត្នោត លាយសារធាតុគីមីនេះ បានក្លាយទៅជា កម្មវត្ថុចំណាប់អារម្មណ៍យ៉ាងសំខាន់ ចំពោះការឆ្លើយតបរិះគន់ពីមជ្ឈដ្ឋាន ប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌទូទាំងប្រទេស ពិសេសអ្នកនិយមប្រើបណ្ដាញទំនាក់ ទំនងសង្គមបានចោទប្រកាន់ និងរិះគន់ យ៉ាងចាស់ដៃមកលើលោក មាស ច័ន្ទ ពិសិដ្ឋ ចំពោះការដោះលែងជនល្មើស ។
ឆ្លើយតបទៅនឹងមតិរិះគន់ពីមជ្ឈដ្ឋានទូទៅនឹងត្រូវបានសារព័ត៌មាន ទូរទស្សន៍ដកស្រង់ចុះផ្សាយកន្លងទៅ នោះ លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជ អាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងមានឈ្មោះល្បីល្បាញនៅសាលា ដំបូងរាជធានីភ្នំពេញ បានមានវត្ដមាន ធ្វើការបកស្រាយដោយផ្ទាល់មាត់នៅ ក្នុងកិច្ចប្រជុំរបស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ២០១៦ ។
លោកមាស ច័ន្ទពិសិដ្ឋបកស្រាយថា សំណុំរឿងកែច្នៃស្ករត្នោតលាយសារធាតុ គីមី និងសំណុំរឿងទីតាំងស្ដុកសារធាតុ គីមី ត្រូវបានបែងចែកជា២សំណុំរឿង ដាច់ដោយឡែកពីគ្នា៖
១-ពាក់ព័ន្ធនឹងសំណុំរឿងស្ករត្នោត លាយសារធាតុគីមី គឺទាក់ទិននឹងលោក អូូ៊ សុង ភេទប្រុស អាយុ៥៩ឆ្នាំ មិនត្រូវ បាននាំខ្លួនមកកាន់តុលាការនោះទេ ពោល គឺសមត្ថកិច្ចបានបញ្ជូនតែសំណុំ រឿងមកតុលាការតែប៉ុណ្ណោះ ។ ដោយ មានហេតុផលថា ម្ចាស់ទីតាំងរូបនេះ មានជំងឺលើសឈាម និងជំងឺរបេង សួត ដោយមានលិខិតបញ្ជាក់ពីស្ថានភាពជំងឺ មកតុលាការត្រឹមត្រូវ ។ លោកមាស ច័ន្ទពិសិដ្ឋបន្ដថា ដោយឡែកលោកអ៊ូ សុង ក៏បានសន្យា នឹងអះអាងថា លោក នឹងចូលខ្លួនបំភ្លឺគ្រប់ការដោះហៅរបស់ តុលាការ ។ ដោយលោកមាស ច័ន្ទពិសិដ្ឋ អះអាងថា ចំពោះសំណុំរឿងកែច្នៃស្ករ ត្នោតនេះ លោកបានធ្វើនិងអនុវត្ដត្រឹម ត្រូវតាមច្បាប់កំណត់ ។
២-ចំពោះសំណុំរឿងទីតាំងស្ដុកសារ ធាតុគីមីគឺទាក់ទិននឹងលោក ជ្រុយ សុខ អាយុ៣៣ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួចបញ្ជូនទៅចៅក្រម ដើម្បីបើកសវនា ការជំនុំជម្រះផ្ទាល់នាពេលឆាប់ៗខាងមុខ ។ ប៉ុន្ដែជនត្រូវចោទ ត្រូវបានតំណាងអយ្យ ការដោះលែងឱ្យមានសេរីភាពឡើងវិញ ដោយសំអាងថា មាត្រាចោទប្រកាន់នេះ ពុំមានទោសដាក់ពន្ធធនាគារនោះទេ ពោល គឺត្រឹមពិនិត្យជាប្រាក់ប៉ុណ្ណោះ ។
ការបកស្រាយរបស់លោក មាស ច័ន្ទ ពិសិដ្ឋ បើទោះជាសំអាងទៅលើផ្លូវច្បាប់ ប៉ុន្ដែ មតិជាច្រើនរិះគន់គាត់ថា អាចនឹង មានអំពើពុករលួយ ខណៈខ្វះការថ្លឹងថ្លែង ដើម្បីចោទប្រកាន់ទៅលើជនប្រព្រឹត្ដស្ដុក សារធាតុគីមីប្រភេទសូលដ្យូមហ៊ីដ្រូសូល ហ្វីត ក្នុងចេតនាសម្លាប់ប្រជាពលរដ្ឋជា លក្ខណៈប្រយោលដើម្បីមុខជំនួញនៃភាព មិនទៀងត្រង់របស់ឈ្មួញហើយសារធាតុគីមីប្រភេទសូលដ្យូមហ៊ីដ្រូសូលហ្វីត ក៏មិនអាចយក ទៅប្រើប្រាស់លាយជាមួយចំណីអាហារ បានឡើយ ព្រោះមានជាតិពុល ចុះហេតុអ្វី ព្រះរាជអាជ្ញារងរូបនេះចាត់ទុកថា ជារឿង តូចតាច និងមិនបានថ្លឹងថ្លែងពីផលប៉ះ ពាល់សុខភាពចំពោះប្រជាពលរដ្ឋដែលជា អ្នកប្រើប្រាស់ បរិភោគ រាប់ម៉ឺន សែន លាននាក់នោះទៅវិញ ?
លោកឧត្ដមសេនីយ៍ត្រី ឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃធ្លាប់ បានថ្លែងយ៉ាងនេះថា ករណីម្ចាស់ទីតាំង កែច្នៃស្ករត្នោតលាយសារធាតុគីមីនេះ គឺ សមត្ថកិច្ចបានកសាងសំណុំរឿង ដោយ ភ្ជាប់សេចក្ដីសន្និដ្ឋានចោទប្រកាន់តាម មាត្រា១៨ និងមាត្រា២០ បញ្ញត្ដិមាត្រា ៦៣ ច្បាប់ស្ដីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវា ដែលទោសចាប់ពី១ខែទៅ១ឆ្នាំ និងពិន័យ ជាប្រាក់ពី៥លានរៀល ទៅ១០លានរៀល ។
លោក ឡុង ស្រេង បន្ដថា យើងបញ្ជូន សំណុំរឿងទៅតុលាការ លោកតុលាការ គាត់ដោះលែងជាឆន្ទានុសិទ្ធិរបស់តុលាការ ប៉ុន្ដែយើងមិនយល់ ម៉េចក៏គាត់ធ្វើអ៊ីចឹង?
លោកឡុង ស្រេងថែមទាំងបញ្ជាក់ថា តុលាការបានប្រាប់គាត់ថា ម្ចាស់ទីតាំង មានជំងឺទើបដោះលែង តែរឿងនេះលោក មិនយល់ ។ ដោយលោកបញ្ជាក់ថា ស្ករ ត្នោតមានហានិភ័យជាងកាហ្វេ១ពាន់ដង ព្រោះកាហ្វេប្រើសារធាតុគីមីចំណីអាហារ ដែលច្បាប់អនុញ្ញាត ប៉ុន្ដែស្ករត្នោតនេះ ប្រើប្រាស់សារធាតុគីមីដែលច្បាប់ហាម ឃាត់ មិនឱ្យដាក់លើចំណីអាហារទេ ។ សារធាតុគីមីប្រភេទសូលដ្យូមហ៊ីដ្រូសូលហ្វីតធ្វើឱ្យសម្ពាធឈាមធ្លាក់ ធ្វើឱ្យមាន បញ្ហាផ្លូវដង្ហើម ធ្វើឱ្យក្អួតចង្អោរ ធ្វើឱ្យ សន្លប់ ឬស្លាប់ភ្លាមៗ ហើយរាល់ទំនិញ ដែលមានហានិភ័យខ្ពស់ តុលាការគម្បី ឃុំខ្លួនចំពោះអ្នកប្រព្រឹត្ដ ដើម្បីការពារ ផ្ដល់សុខុមាភាពរបសពលរដ្ឋយើង ។
លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា រងនៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញធ្លាប់ប្រាប់នគរវត្ដតាមទូរស័ព្ទកន្លង ទៅថា “មិនបានដោះលែង…រឿងហ្នឹងគឺ ខាងសមត្ថកិច្ចអត់មានបានឃាត់ខ្លួន មនុស្សមកទេ គឺបញ្ជូនតែសំណុំរឿងមក… គាត់មិនឃាត់ដោយសារមានបញ្ហាសុខ ភាព ហើយកាសែតចេះតែវ៉ៃមកខ្ញុំ ថាខ្ញុំ ជាអ្នកដោះលែងទៅ…ខ្ញុំមិនបានដោះលែង ទេ ។ លោកព្រះរាជអាជ្ញារងបន្ដថា តែបើ រឿងសារធាតុគីមី ខ្ញុំបានដោះលែងមែន ដោយសារបទល្មើសនេះ ជាបទល្មើសពិន័យ ជាប្រាក់ មិនអាចឃុំខ្លួនអ្នកណាបានទេ ពេលគេបញ្ជូនមក តែរឿងនេះគេបញ្ជូន តែសំណុំរឿងមកទេ ដោយសារគាត់មាន ជំងឺលើសឈាម ពោះវៀននិងចង់សរសៃ ប្រសាទ ឡប់ៗម្ដងៗ ក៏ឱ្យគាត់ទៅផ្ទះវិញ គេថាមាននគរបាលប្រតិកម្ម តែអត់មាន ប្រតិកម្មទេ ក្នុងរឿងនេះ ” ។
មានមតិរិះគន់ជាច្រើនបានលើកឡើង ថា ការដោះលែងជនល្មើស លោកមាស ច័ន្ទពិសិដ្ឋបានចាត់ទុកបទល្មើសផលិតស្ករ ត្នោតលាយសារធាតុគីមីប្រភេទសូលដ្យូមហ៊ីដ្រូសូលហ្វីត ជាបទល្មើសស្រាលមែន តែព្រះរាជអាជ្ញារងរូបនេះ មានបានគិត ចំពោះព្យុះសនកម្មនៃបទល្មើសមានវិសាល ភាពធំធេង បង្កហានិភ័យខ្ពស់ ប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ ក្នុងប្រទេស ទាំងមូលនោះដែរឬទេ ? ពីព្រោះថាសមត្ថកិច្ចជំនាញ បានបញ្ជាក់យ៉ាងច្បាស់ថា សារធាតុគីមី (ប្រភេទសូលដ្យូមហ៊ីដ្រូសូលហ្វីត) ច្បាប់ ហាមឃាត់មិនឱ្យដាក់លើចំណីអាហារទេ មិនតែប៉ុណ្ណោះ សារធាតុគីមីនេះវាបង្ក ហានិភ័យធ្វើឱ្យអ្នកប្រើប្រាស់ បរិភោគ អាចបណ្ដាលឱ្យសម្ពាធឈាមធ្លាក់ ធ្វើឱ្យ មានបញ្ហាផ្លូវដង្ហើម ធ្វើឱ្យក្អួតចង្អោរ ធ្វើឱ្យសន្លប់ ឬស្លាប់ភ្លាមៗ ។
តើអាការរោគទាំងនេះ អាចជាបទ ល្មើសស្រាលមែនឬក៏អី?
បណ្ដាញទំនាក់ទំនងសង្គមបានចាប់ អារម្មណ៍ក្នុងរឿង មាស ច័ន្ទពិសិដ្ឋ ព្រះរាជ អាជ្ញារងនៃអយ្យការអមសាលាដំបូងរាជ ធានីភ្នំពេញ ដោះលែងម្ចាស់ទីតាំងកែច្នៃ ស្ករត្នោតលាយសារធាតុគីមី ប្រភេទ សូលដ្យូមហ៊ីដ្រូសូលហ្វីតនេះយ៉ាងផុសផល ក្នុងនោះ ទាំងការ Share និង Comment រិះគន់ធ្ងន់ៗ ដល់បុគ្គលរបស់លោក មាស ច័ន្ទពិសិដ្ឋ និងក៏អាចប៉ះពាល់ដល់ស្ថាប័ន តុលាការ ។ ដូច្នេះ ក្រសួងយុត្ដិធម៌ ក៏ដូច ជាឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ឬក៏ អង្គភាពប្រឆាំងអំពើពុករលួយ គួរមាន ចំណាត់ការស៊ើបអង្កេតរកឱ្យឃើញពីការ ដោះលែងនេះ មានមូលកភាពពិតប្រាកដ តាមផ្លូវច្បាប់ ឬមួយលោកមាស ច័ន្ទ ពិសិដ្ឋ មានការថ្លឹងថ្លែងខ្ពស់ ក្នុងទឹកចិត្ដ អាណិតអាសូរ តែទៅលើម្ចាស់ទីតាំងកែច្នៃ ស្ករត្នោតលាយសារធាតុគីមីប្រភេទសូលដ្យូមហ៊ីដ្រូសូលហ្វីតបណ្ដាលឱ្យអ្នកបរិភោគ សម្ពាធឈាមធ្លាក់ ធ្វើឱ្យមានបញ្ហាផ្លូវ ដង្ហើម ធ្វើឱ្យក្អួតចង្អោរ ធ្វើឱ្យសន្លប់ ឬក៏ ស្លាប់ភ្លាមៗ ពេលជនសង្ស័យមានជំងឺ ហើយមិនបានថ្លឹងថ្លែងទៅលើប្រជាពលរដ្ឋ រាប់ម៉ឺន រាប់សែន រាប់លាននាក់ អាច ប្រឈាមនឹងគ្រោះថ្នាក់ដល់អាយុជីវិត ដោយសារស្នាដៃបុគ្គលនេះរកស៊ីក្នុងមុខ របរទុច្ចរិត ។
ពាក់ព័ន្ធទៅនឹងមជ្ឈដ្ឋានប្រជាពលរដ្ឋ រិះគន់ជាមួយនិងការបកស្រាយ ដោយ បុគ្គលផ្ទាល់ ព្រះរាជអាជ្ញារងមាស ច័ន្ទ ពិសិដ្ឋ និងការបញ្ជាក់ដោយសមត្ថកិច្ច ជំនាញដូចខាងលើនេះ ទុកឱ្យមហាជន អ្នកច្បាប់ សមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធ ធ្វើការពិចារណាចុះ ។ ប៉ុន្ដែក្នុងករណី ដោះលែងជនសង្ស័យជាម្ចាស់ទីតាំង ផលិតស្ករត្នោតលាយសារធាតុគីមី ប្រភេទសូលដ្យូមហ៊ីដ្រូសូលហ្វីត តាម ប្រភពមិនផ្លូវការណ៍បានធ្លោយថា រឿង នេះកំពុងជ្រួលច្របល់ ហើយអ្នកដែល យកលុយពីជនសង្ស័យកំពុងតែស្វះស្វែង រកអ្នករត់ការឱ្យមកយកលុយវិញ ចៀស វាងករណីបែកពាងប្រហុកពេញសាលា ដំបូង ខណៈរឿងនេះត្រូវបានសើររើស៊ើប អង្កេតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ហើយឆ្លើយថា ខ្លួនបានបង់ប្រាក់ឱ្យទៅ អ្នកណាពិតប្រាកដ ហើយអស់ប៉ុន្មាននោះ? គឺជារឿងពុករលួយ ដែលត្រូវព្រួយបារម្ភ ក្នុងតំណែងឬផ្ដន្ទាទោស ព្រោះឮថាមានអ្នកចំណាយប្រាក់រត់ការអស់ប្រហាក់ប្រហែល១៣០០០ដុល្លារឯណោះ៕
ដោយ៖ សិលា