តំណាង លោក ហ៊ុន ម៉ាណែត ផ្តល់នូវអនុសាសន៍ល្អៗជូនយោធិនចូលនិវត្តន៍ ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិឆ្នាំ២០២០

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការរងកងទព័ជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទព័ជើងគោក បានចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាលជាមួយយោធិនចូលនិវត្តន៍ ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិឆ្នាំ២០២០។ 

ក្នុងពិធីសំណេះសំណាលនោះផងដែរ ឧត្តមសេនីយ៍ឯក កែវ ធី បានពាំនាំការសួរសុខទុក្ខពីសំណាក់ មេបញ្ជាការកងទ័ពជើងគោក ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន កងពលធំអន្តរាគមន៍លេខ២ ដោយបានផ្តល់នូវអនុសាសន៍ល្អៗជូនដល់នាយទាហាន ពលទាហាន ដែលត្រូវបានវិលត្រឡប់ជីវភាពទៅជាជនស៊ីវិលវិញថា ត្រូវបន្តរក្សាប្រពៃណីប្រយុទ្ធដ៏អង់អាចក្លាហាន អត្តចរិតសុភាពរាបសារ ចូលរួមគាំទ្រគ្រប់សកម្មភាពនៅមូលដ្ឋាន ដើម្បីរក្សាសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ ខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីបង្កើនចំណូលជួយជីវភាពគ្រួសារ។

ឧត្តមសេនីយ៍ឯក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ២ ក៏បានក្រើនរំលឹកដល់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់មិនត្រូវចាញ់ ឬបម្រើឱ្យឧបាយកលពួកប្រឆាំងក្រៅច្បាប់នោះទេ ដោយត្រូវជឿជាក់ ស្មោះស្ម័គ្រលើការដឹកនាំរបស់ សម្តេចតេជោ ដែលនាំមកនូវសន្តិភាពពេញលេញ ហើយបំពេញករណីយកិច្ចជាប្រជាពលរដ្ឋដោយចុះឈ្មោះ និងបោះឆ្នោតពេលខាងមុខ និងត្រៀមខ្លួនជាស្រេចនៅពេលប្រទេសជាតិត្រូវការ។ 

នៅក្នុងពិធីនោះដែរ នាយទាហាន ពលទាហានចូលនិវត្តន៍ ចំនួន១០៥នាក់ ក៏បានទទួលនូវថវិកាក្នុងម្នាក់ៗ ចំនួន៣០ម៉ឺនរៀល ដោយក្នុងនោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឧបត្ថម្ភចំនួន២០ម៉ឺនរៀល និងកងពលធំអន្តរាគមន៍លេខ២ ចំនួន១០ម៉ឺនរៀល៕ដោយ៖ សិលា

...

         

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print