មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានដឹកនាំកម្លាំងចុះជួយរុះរើ សាងសងផ្ទះ និងនាំយកអំណោយស័ង្កសីរបស់ មេបញ្ជាការកងទ័ពជើងគោក ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោកឧត្តមសេនីយ៍ត្រី កែវ សេង លន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានដឹកនាំកម្លាំងដោយផ្ទាល់ចុះជួយរុះរើ សាងសង់ផ្ទះឡើងវិញ និងនាំយកស័ង្កសីដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ជូនដល់ប្រជាពលរដ្ឋចំនួន១៤គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កន្លងទៅនេះ ព្រមទាំងពាំនាំនូវការចូលរួមសោកស្ដាយ និងការសាកសួរសុខទុក្ខពីសំណាក់លោក មេបញ្ជាការកងទ័ពជើងគោក ចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ។ នេះជាគ្រោះមហន្តរាយធម្មជាតិដែលអាចកើតមានគ្រប់ពេល និងបានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ផងដែរ។

នៅក្នុងឱកាសនោះប្រជាពលរដ្ឋទាំង១៤គ្រួសារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ព្រមទាំងថ្លែងអរគុណដល់លោកមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥៣ និងកងកម្លាំងទាំងអស់ ដែលបានឈ្លៀតពេលវេលាមមាញឹកពីភារកិច្ចការពារជាតិ ចុះជួយរុះរើ និងសាងសង់ផ្ទះដែលត្រូវបំផ្លាញដោយខ្យល់កន្ត្រាក់ដើម្បីឲ្យពួកគាត់មានកន្លែងស្នាក់នៅបានសមរម្យទាន់ពេលវេលា៕

          

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print