ប្រុសស្រី២នាក់ត្រូវបាននគរបាលឃាត់ខ្លួននៅកន្លែងផ្សេងគ្នាពាក់ពន្ធ័ការចែកចាយថ្នាំញៀន

ចែករំលែក៖

ខេត្តស្វាយរៀង់៖ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានធ្វើការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី២នាក់នៅកន្លែងផ្សេងគ្នាពាក់ពន្ធ័និងករណីចែកចាយថ្នាំញៀន។

12670425_1730904160461862_3136758298341551628_n

នគរបាលខេត្តស្វាយរៀងបានអោយដឹងថា កាលពីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០១៦ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី២នាក់នៅទីកន្លែងផ្សេងគ្នាម្នាក់នៅក្រុងស្វាយរៀង និងម្នាក់ទៀតនៅក្រុងបាវិត។

ប្រភពបន្តថា ជនសង្ស័យមានឈ្មោះហឹងដាវី ភេទស្រី អាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង និងឈ្មោះកែវសុភក្រ័ ភេទប្រុស អាយុ៣៤ មុខរបរមិនពិតប្រាកដ មានទីលំនៅរាជធានីភ្នំពេញ ខណៈមកស្នាក់នៅផ្ទះជួលយីហោគឹមលីនៅសង្កាត់បាវិត ក្រុងបាវិត បានរយៈពេល២ថ្ងៃប៉ុណ្ណោះ។

ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះគឺរឹបអូសបាន  ថ្នាំញៀន ប្រភេទម៉ាទឹកកក ៩កញ្ចប់(ធំ ៤ តូច ៥) ទូរស័ព្ទដៃ ១គ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿងញៀន មួយចំនួន ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការតាមច្បាប់៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print