កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ឆ្មក់ចូលឆែកឆេរហាងខារ៉ាអូខេជនជាតិចិនយីហោ(ស៊ីនខាយមែន) ឃាត់​ខ្លួន​ជនជាតិ​ចិន ជិត៤០០នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនជាតិ​ចិនប្រុសស្រី ចំនួន៣៨១នាក់ ត្រូវ​កម្លាំងសមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួនក្នុង​ប្រតិបត្តិការ​ឆ្មក់​ចូលឆែកឆេរ​នៅ​ក្នុង​ភោជនីយដ្ឋាន​ខារ៉ាអូខេយីហោ(ស៊ីនខាយមែន )ជា​កម្មសិទ្ធិ​របស់ជនជាតិ​ចិន ។សកម្មភាព​ឆ្មក់​ត្រួតពិនិត្យ​ភោជនីយដ្ឋាន​នេះ​ បានធ្វើឡើងនៅវេលាម៉ោង០និង៤៥ នាទីរំលង​អធ្រាត្រ​ឈានចូលថ្ងៃទី៣០ ខែ​កញ្ញា ឆ្នាំ ២០២០ ស្ថិតនៅក្រុម១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្ត​ព្រះសីហនុ ។
​​សមត្ថកិច្ច​បាន​ឲ្យដឹងថា ភោជនីយដ្ឋាន​ស៊ីនខាយមែន ជា​កម្មសិទ្ធិ​របស់ឈ្មោះ BAO FANGZE ជនជាតិ​ចិន ។ ក្នុងនោះ ក្រុម​សមត្ថកិច្ច​បាន​ឆែកឆេរ​និងចាប់ឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន៣៨១នាក់។នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចចម្រុះបានធ្វើការឆែកឆេរនៅបន្ទប់ជាន់ទី១​និងជាន់ទី២ ក្នុងមានបន្ទប់ចំនួន២២បន្ទប់ សមត្ថកិច្ចឃាត់ខ្លួនមនុស្ស២៤៥នាក់ (ប្រុស១៥៧នាក់ និងស្រី៨៨នាក់​) ​ខ្មែរ២នាក់ (ប្រុស១ស្រី១)។
ជា​លទ្ធផល រកឃើញកាំភ្លើងខ្លីចំនួន២ដើម គឺ១-ម៉ាក(សាសតាវ៉ា)គ្រាប់ចំនួន៨គ្រាប់ និង២-ម៉ាក(សូរ៉ាគី)​មាន​គ្រាប់​ចំនួន៦គ្រាប់។
ដោយឡែកក្លិបកម្សាន្តនៅបន្ទប់ជាន់ទី៣ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន១២១នាក់ (ប្រុសចំនួន៨២នាក់ស្រីចំនួន​៣៩នាក់)។
ចំណែកបន្ទប់ស្នាក់នៅជាន់ទី៤ ឃាត់ខ្លួនមនុស្សចំនួន១៥នាក់ (ប្រុស១០នាក់ស្រី៥នាក់) សរុបឃាត់ខ្លួនមនុស្សចំនួន៣៨១នាក់ និងដកហូត​គ្រឿងញៀន​មួយ​ចំនួន​ធំ ( ​មិនទាន់ថ្លឹង ) ។
បច្ចុប្បន្ន​ជនជាតិ​ចិន ទាំងនេះ ត្រូវ​បាន​បញ្ជូន​យក​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​សាកសួរ​បន្ត​តាម​នីតិវិធី​៕ ដោយ៖ ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print