ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ លោកវរសេនីយ៍ឯកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងខណ្ឌ-ប៉ុស្តិ៍ ចុះសួរសុខទុក្ខមន្ត្រីនគរបាល១រូបដែលកំពុងមានជំងឺធ្ងន់ធ្ងរសម្រាកព្យាបាលនៅផ្ទះ នោះគឺលោកវរសេនីយ៍ត្រី យ៉ូប លី នាយផ្នែកកិច្ចការប៉ុស្តិ៍ មានទីលំនៅក្នុងក្រុមទី២ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។
អំណោយដែលបានយកទៅផ្លល់ជូនមាន៖
-ថវិកា ចំនួន ១,៤០០,០០០រៀល
-អង្ករ២បេ(៥០គីឡូក្រាម)
-ទឹកសុទ្ធ ១កេស
-ទឹកក្រូច ១កេស
-ទឹកត្រី ១យួរ
-ទឹកស៊ីអ៉ីវ ១យួរ ៕ ដោយ៖ ជីណា