មន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង អះអាងប្រាប់ UNថា៖ ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីទប់ទល់ការឈ្លានពានទាំងឡាយ

ចែករំលែក៖

អន្តរជាតិ៖ លោក គីម សុង (Kim Song) ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ (UN) បាននិយាយទៅកាន់UN ថា៖ប្រទេសរបស់លោកមានសមត្ថភាពគ្រប់គ្រាន់ នៅក្នុងការការពារខ្លួនពីការឈ្លានពានទាំងឡាយ ហើយបច្ចុប្បន្ននេះគឺជាពេលដែលត្រូវផ្ដោតជាសំខាន់ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច។

បើតាមសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានដកស្រង់ប្រសាសន៍លោក គីម សុង ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសុន្ទរកថាមួយ ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅថ្ងៃអង្គារម្សិលមិញនេះ (ពេលវេលានៅញូយ៉ក) លោកសុង បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារតែមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការការពារសន្តិសុខនៃប្រទេសជាតិ និងប្រជាជនកូរ៉េខាងជើងរួចទៅហើយ បច្ចុប្បន្ននេះយើងកំពុងផ្ដោតលើកិច្ចខិតខំប្រឹងប្រែងគ្រប់ជ្រុងជ្រោយ ដើម្បីស្ថាបនា និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ»

បន្ថែមលើសពីនេះ អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិរូបនេះ ក៏បានលើកឡើងពីស្ថានភាព COVID-19 ដោយបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានគ្រប់គ្រង និងដោះស្រាយវិបត្តិមួយនេះយ៉ាងជោគជ័យ ពោលគឺស្ថានការណ៍ COVID-19 កំពុងស្ថិតនៅក្នុងក្រោមការគ្រប់គ្រង និងមានស្ថិរភាព ខណៈអាជ្ញាធរកូរ៉េខាងជើងនៅតែបន្តរឹតបន្តឹងវិធានការទប់ស្កាត់ ការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវមួយនេះ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print