គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២០នេះបទចម្រៀងរបស់ តន់ ច័ន្ទសីមា មានអ្នកចូលទស្សនាជិត ៣២៤ លានដង

ចែករំលែក៖

ភ្នំពេញ៖ ប្រឡូកក្នុងផលិតកម្ម Galaxy Navatra ក្នុងរយៈពេលខ្លីប៉ុន្តែអាចឈរក្នុងតំណែងមួយយ៉ាងរឹងមាំ ខណៈដែលឆ្នាំ២០២០នេះ គ្រប់ចម្រៀង Original របស់នាង នៅក្នុងផលិតកម្ម នេះសុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន។ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២០នេះតន់ ច័ន្ទសីម៉ា ក្លាយជាតារាចម្រៀងមានប្រជាប្រិយភាពបំផុត ដោយមានអ្នកចូលទស្សនាបទចម្រៀងរបស់នាងសរុបរហូតដល់ទៅ ៣២៣.លានដង នៅក្នុងបណ្តាញសង្គមYoutube

យោងតាមការប្រកាសហ្វេសប៊ុកផេកផ្លូវការរបស់ផលិតកម្មGalaxy Navatra បានឲ្យដឹងថា នេះជាប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងវិស័យសិល្បៈចម្រៀង ដែលតារាវ័យក្មេងម្នាក់  អាចទទួលបានការគាំទ្រលើសលប់នៅក្នុងប្រទេសកម្ពុជា។ អ្វីដែលពិសេស បទចម្រៀងទាំងអស់របស់ តន់ច័ន្ទស៊ីម៉ា គឺសុទ្ធសឹងតែជាប្រភេទ Original ទាំងអស់។ វាពិតជាអស្ចារ្យមែនទែន នៅក្នុងវិស័យសិល្បៈដែលអ្នកផលិតប្រចាំផលលិតកម្ម Galaxy Navatra អាចធ្វើបទ Original Song បានច្រើនសន្ធឹកសន្ធាប់ ហើយក៏ជាមោទនភាពមួយសម្រាប់វិស័យសិល្បៈចម្រៀងក្នុងប្រទេសកម្ពុជា។  

តារាចម្រៀងស្រីកញ្ញា តន់ ច័ន្ទសីម៉ា មួយរយៈចុងក្រោយនេះ ត្រូវបានមហាជនសង្កេតឃើញថា ទទួលបានប្រជាប្រិយភាព និងការគាំទ្រកាន់តែខ្លាំង ពីសំណាក់ទស្សនិកជន ជាពិសេសរាល់គ្រប់បទចម្រៀងរបស់នាងដែលចេញមក ក្រោមផលតិផល Galaxy Navatra គឺសុទ្ធតែពេញនិយមខ្លាំងពីមហាជន។ ទោះជាតារាចម្រៀងវ័យក្មេងទើបចូលប្រឡូកក្នុងពិភពចម្រៀងពិតមែន ប៉ុន្តែសន្ទុះនៃការបង្កើនប្រិយភាពរបស់តន់ ច័ន្ទសីម៉ា គឺមិនធម្មតាឡើយ។

ប្រភពខាងលើបន្តថាភាពរីកចម្រើននឹងភាពលេចធ្លោនៅប៉ុន្មានខែចុងក្រោយនេះ ធ្វើឲ្យវិស័យសិល្បៈផ្លាស់ប្ដូរយ៉ាងគំហុក ដែលធ្វើឲ្យប្រាក់ចំណូលរបស់អ្នកនិពន្ធបទភ្លេង, អ្នកនិពន្ធទំនុកច្រៀង និងអ្នកចម្រៀងរកចំណូលបានខ្ពស់ មិនធ្លាប់មានពីមុនមក៕ ដោយ៖វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print