ភ្នំពេញ៖ សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អំពីវិធានការបន្ថែម ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ និងការស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩(ជុំទី៦ , ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០២០)។
ដោយក្នុងនោះបានបញ្ជាក់ថា៖ មកដល់បច្ចុប្បន្ននេះ ការខិតខំអភិវឌ្ឍវ៉ាក់សាំងបង្ការកំពុងមានវឌ្ឍនភាពល្អគួរជាទីសង្ឃឹម ប៉ុន្តែគ្មាន នរណាដឹងថាពេលណាវិបត្តិនៃជំងឺកូវីដ -១៩នេះ នឹងបញ្ចប់ ហើយក៏គ្មាននរណាអាចទស្សន៍ទាយអំពីផល ប៉ះពាល់មកលើគ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅរបស់សង្គមជាតិនីមួយៗ បានជាក់ច្បាស់នោះដែរ ។ នៅកម្ពុជា វិបត្តិនៃជំងឺកូវីដ-១៩ នៅតែបន្តបង្កនូវផលប៉ះពាល់អវិជ្ជមានមកលើស្ថានភាពសង្គម-សេដ្ឋកិច្ច ទោះបីជារាជរដ្ឋា ភិបាល បាននិងកំពុងគ្រប់គ្រងការរីករាលដាលនៃជំងឺនេះប្រកបដោយប្រសិទ្ធភាពក៏ដោយ ។ ក្រោមស្មារតី បុរេសិកម្ម និងកិច្ចសហការយ៉ាងជិតស្និទ្ធពីសំណាក់ប្រជាជន, វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា វិធានការ ចំនួន ០៥ ជុំត្រូវបានដាក់ចេញ និងបានផ្តល់លទ្ធផលវិជ្ជមានដូចដែលបានព្រាងទុក ។ ជាក់ស្តែង , លំនឹងជីវភាព របស់ប្រជាជន ក៏ដូចជាសកម្មភាពផលិតកម្ម និងអាជីវកម្មក្នុងវិស័យដែលបានរងផលប៉ះពាល់ ក៏ចាប់ផ្តើមមាន ស្ថិរភាព និងប្រតិបត្តិការឡើងវិញ ។ ទោះបីជាយ៉ាងនេះក្តី, វិស័យសំខាន់ៗមួយចំនួន រួមមាន ដូចជា៖ វិស័យ កាត់ដេរ – វាយនភណ្ឌ, វិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ជាដើម នៅតែរងផលប៉ះពាល់ខ្លាំងជាងគេ ពីវិបត្តិនៃជំងឺកូវីដ-១៩ នេះ ។ ស្របពេលនេះដែរ, គ្រួសារក្រីក្រ និងងាយរងគ្រោះមួយចំនួន ក៏នៅកំពុងបន្ត ប្រឈមនឹងបញ្ហាលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ ។ ស្ថិតក្នុងបរិការណ៍នេះ, ដោយពិនិត្យ និងថ្លឹងថ្លែងលើទិដ្ឋភាពនៃការវិវឌ្ឍនៃស្ថានភាពសេដ្ឋកិច្ច, ពាណិជ្ជ កម្ម និងសង្គម, ទាំងក្នុងក្របខ័ណ្ឌសកលលោក, តំបន់ និងក្នុងប្រទេស រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវ វិធានការបន្ថែម ជុំទី ៦ ក្នុងគោលបំណង៖ (១). បន្តទ្រទ្រង់ និងស្តារអាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយពីវិបត្តិ និង (២) . បន្តជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ។ វិធានការជុំទី ៦ ដែលត្រូវបានរៀបចំឡើង ដោយមានការពិគ្រោះយោបល់ជាមួយគ្រប់អង្គភាពពាក់ព័ន្ធ រួមមាន ដូចខាងក្រោម ៖ ១. វិធានការបន្តជួយវិស័យកាត់ដេរ+យនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍ បន្ទាប់ពីរោងចក្រ ធ្វើដំណើរ -សហគ្រាស និងអាជីវកម្ម ក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផល , កាបូប និងវិស័យទេសចរណ៍ ទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារ និង អនុញ្ញាតឱ្យពន្យារការព្យួរកិច្ចសន្យាការងារ ពីក្រសួងការងារ និងបណ្តុះបណ្តាល /ឬលិខិត វិជ្ជាជីវៈ ក្រោយពីបានបំពេញ តាមលក្ខណៈវិនិច្ឆ័យ និងលក្ខខណ្ឌនៃការព្យួរកិច្ចសន្យាការងារ រាជរដ្ឋាភិបាលកម្ពុជានឹង៖
•បន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិក ក្នុងមួយខែ សម្រាប់កម្មករ-និយោជិត ០១ នាក់ ដែល បំពេញការងារក្នុងវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ រយៈពេល ០៣ ខែបន្ថែមទៀត រហូតដល់ដំណាច់ខែ ធ្នូ ឆ្នាំ ២០២០ ។ ម្ចាស់រោងចក្រ-សហគ្រាស ក្នុងវិស័យនេះត្រូវបន្ថែមចំនួន ៣០ ដុល្លារអាមេរិក សម្រាប់កម្មករ-និយោជិត ០១ នាក់ (ជាសរុប កម្មករ-និយោជិត ០១ នាក់ ទទួលបាន ៧០ ដុល្លារអាមេរិក ក្នុងមួយខែ) ។ •បន្តផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិក ក្នុងមួយខែ ជូនកម្មករ-និយោជិត ០១ នាក់ ដែលបំពេញ
ការងារក្នុងវិស័យទេសចរណ៍ ដូចជា៖ សណ្ឋាគារ,ផ្ទះសំណាក់, ភោជនីយដ្ឋាន និងភ្នាក់ងារ ទេសចរណ៍ សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត រហូតដល់ដំណាច់ខែ ធ្នូ ឆ្នាំ ២០២០ ។ សហគ្រាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្ត និងតាមលទ្ធភាព
ជាក់ស្តែង បន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន ។
•បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ , ផ្ទះសំណាក់ , ភោជនីយដ្ឋាន និង ក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាព អាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប , ខេត្តព្រះសីហនុ , ខេត្តកែប, ខេត្តកំពត , ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ចាប់ពីខែ តុលា ដល់ ខែ ធ្នូ ឆ្នាំ ២០២០ ។ • បន្តពន្យារការបង់កាតព្វកិច្ចរបបសន្តិសុខសង្គមលើផ្នែកសោធន រហូតដល់ដំណាច់ខែ ធ្នូ ឆ្នាំ ២០២០ ។ ការពន្យារនេះ នឹងត្រូវពិនិត្យទៅលើស្ថានភាពសេដ្ឋកិច្ចជាក់ស្តែងម្តងទៀត មុនខែ ធ្នូ ឆ្នាំ ២០២០ ។ ប្រសិនបើស្ថានភាពសេដ្ឋកិច្ចត្រឡប់មកប្រក្រតីវិញ, ការបង់របបសោធននឹងចាប់ផ្តើមជាធម្មតា ដែល នៅក្នុងនោះ និយោជកបង់ ២% និងនិយោជិតបង់ ២% ។ ក្នុងករណីដែលផលប៉ះពាល់មិនមានការ ថមថយ, រាជរដ្ឋាភិបាលនឹងគិតគូរជាជម្រើសជួយដល់រោងចក្រ -សហគ្រាស និងនិយោជិត ។ •លើកលែងការបង់ពន្ធប៉ាតង់ និងពន្ធលើនាមករណ៍ ព្រមទាំងពន្យារការធ្វើសវនកម្មពេញលេញ សម្រាប់ឆ្នាំ ២០២០ ពីសំណាក់អគ្គនាយកដ្ឋានពន្ធដារ ចំពោះភ្នាក់ងារទេសចរណ៍ និងប្រតិបត្តិករ ក្នុងវិស័យទេសចរណ៍ដទៃទៀត ។
២. វិធានការបន្តជួយវិស័យអាកាសចរណ៍
•បន្តលើកលែងការបង់ពន្ធអប្បបរមា (Minimum Tax) សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត ចាប់ពីខែ តុលា ដល់ខែ ធ្នូ ឆ្នាំ ២០២០ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា ។ • បន្តពន្យារការបង់ប្រាក់ជំពាក់កម្រៃ អាកាសចរស៊ីវិល សម្រាប់រយៈពេល ០២ខែ បន្ថែមទៀត រហូត ដល់ដំណាច់ខែ ធ្នូ ឆ្នាំ ២០២០ ជាមួយនឹងការអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ រៀបចំ បង់ប្រាក់ជំពាក់នោះជាដំណាក់កាល ក្រោយពីរយៈពេលពន្យារនេះ ។
៣. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ •បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩
សម្រាប់រយៈពេល ០៣ ខែបន្ថែមទៀត គឺខែ តុលា ដល់ខែ ធ្នូ ឆ្នាំ២០២០ ។ ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវសេចក្តីណែនាំនេះ ទៅតាមសមត្ថកិច្ចរបស់ខ្លួន ឱ្យមាន ប្រសិទ្ធភាពខ្ពស់បំផុត ។
រាជរដ្ឋាភិបាលនឹងបន្តតាមដានជាប្រចាំនូវស្ថានភាពនៃជំងឺកូវីដ -១៩ , ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌតំបន់ និងសកលលោក ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ -១៩ មកលើវិស័យ សំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ក្នុងទិសដៅធ្វើបច្ចុប្បន្នភាពសម្រាប់វិធានការចាំបាច់ដែលបានដាក់ចេញ ព្រមទាំង ត្រៀមដាក់ចេញនូវវិធានការថ្មីៗប ក្រោមក្របខណ្ឌយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ ជំងឺកូវីដ-១៩ ៕
ដោយ៖ សុខ ខេមរា