ក្រសួងសុខាភិបាលជូនព័ត៌មាន ៖ លទ្ធផល វេទិកាអាស៊ី -អឺរ៉ុប ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា វេទិកា -អឺរ៉ុប ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព តាមប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃអង្គារ ១២កើត អាស៊ី ខែអស្សុជ ដល់ថ្ងៃទីពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព .ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដែលក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ ត្រូវបានបិទជាផ្លូវការ នាល្ងាចថ្ងៃ ពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព .ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធានគណៈកម្មការរៀបចំវេទិកាអាស៊ី -អឺរ៉ុប ស្តីពីការប្រយុទ្ធប្រឆាំងឱសថ ក្លែងក្លាយ និងអន់ គុណភាព ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ថ្លែងក្នុងពិធីបិទវេទិកាដ៏មានសារៈសំខាន់នេះ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងនូវចំណុច សំខាន់ៗដូចតទៅ៖

. វេទិកានេះត្រូវបានប្រារព្ធពិធីបើកនារសៀលថ្ងៃអង្គារ ១២កើត ខែអស្សុជ ទោស័ក ព ក .ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោកស្រី វេជ្ជបណ្ឌិត LIAilan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា លោកជំទាវ Stéphanie Seydoux ឯកអគ្គរដ្ឋទូតបារាំងសម្រាប់សុខភាពសាកល លោក Morikawa Toru នាយកប្រតិបត្តិមូលនិធិ អាស៊ី-អឺរ៉ុប និងលោក George Cunningham មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប ព្រមទាំងសមាជិក សមាជិកា នៃបណ្តាប្រទេសអាស៊ី នាក់ ក្នុងដំណើរការរយ -អឺរ៉ុប តំណាងលេខាធិការដ្ឋានអាស៊ាន តំណាងលេខាធិការដ្ឋានសហភាពអឺរ៉ុប ដៃគូ :ពេលពីរថ្ងៃនេះ។
ក.អភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល វិទ្យាស្ថានបណ្តុះបណ្តាល
ខ. ការរៀបចំវេទិកានេះ គឺជាការឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងអំពាវនាវឲ្យ ពិភពលោកទាំងមូលចូលរួមប្រយុទ្ធឱសថក្លែងក្លាយ និងឱសថអន់គុណភាព នៅក្នុងសន្និបាតថ្នាក់តំបន់ ស្តីពី ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីលើកយករបៀបវារៈនេះ ទៅបញ្ចូលក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ នៅព្រះរាជាណាចក្រកម្ពុជា ។

គ . គោលដៅនៃវេទិកាខាងលើគឺ៖
១) លើកកំពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃឱសថក្លែងក្លាយ និង អន់គុណភាព ដល់សុខភាពសាធារណៈ និងលើវិស័យសុខាភិបាល ក៏ដូចជាបង្កនូវបន្ទុកធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ប្រទេសជាតិ
២) ពិភាក្សាពីផលប៉ះពាល់នៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ -១៩ ដែលបង្កលក្ខណៈឲ្យមាន ចរាចរឱសថក្លែងក្លាយ និងអន់គុណភាព និងដាក់ចេញនូវអនុសាសន៍ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំង នេះ
៣) ចែករំលែកផ្នែកមួយនៃសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី ១៤ ពាក់ព័ន្ធនឹងការប្តេជ្ញាចិត្តរបស់សហគមន៍អាស៊ាន ក្នុងការរួមគ្នាដោះស្រាយបញ្ហាឱសថក្លែងក្លាយ និងអន់ គុណភាព
៤) ជម្រុញការសន្ទនាក្នុងចំណោមអ្នកពាក់ព័ន្ធមកពីវិស័យផ្សេងៗគ្នារវាងប្រទេសអាស៊ី និងអឺរ៉ុប សម្រាប់ការអនុវត្តគោលនយោបាយ និងការអនុវត្តច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព និង
៥) ឯកភាពលើអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការពហុវិស័យនិង / ឬអន្តរជាតិ រវាងប្រទេសអាស៊ី និង អឺរ៉ុប លើការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព ។

ឃ. ខ្លឹមសារនៃវេទិកាផ្តោតលើប្រធានបទសំខាន់ៗ៖
១) បន្ទុករបស់ពិភពលោក វិបត្តិនៃជំងឺកូវីដ-១៩ អភិក្រមពហុវិស័យ គោលនយោបាយ និងអនុសាសន៍ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយនិងអន់ គុណភាព
២) យន្តការរបស់អាស៊ី -អឺរ៉ុបសម្រាប់ការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ និងអន់គុណភាព ៣) កាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការ និង ៤) ការស្នើអនុសាសន៍សម្រាប់ការប្រយុទ្ធប្រឆាំងនឹងឱសថ ក្លែងក្លាយ និងអន់គុណភាព ដាក់ជូនកិច្ចប្រជុំកំពូលអាស៊ី -អឺរ៉ុប លើកទី១៣។

អាស៊ី , អង្គវេទិកាបានសម្រេចលើកជាអនុសាសន៍សំខាន់ៗសម្រាប់ដាក់បញ្ចូលទៅក្នុងកិច្ចប្រជុំកំពូល ង -អឺរ៉ុប លើកទី ១៣ (ASEM 13) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ គ្រោងរៀបចំនៅឆ្នាំ២០២១ ដូចតទៅ៖
១) បណ្តាប្រទេសនានាគួរទទួលស្គាល់ថាឱសថក្លែងក្លាយ និងអន់គុណភាព គឺជាបញ្ហាសុខភាពសាធារណៈ សកល ដែលតម្រូវឱ្យការឆ្លើយតបរួមគ្នា។ ក្នុងកំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ប្រទេសនានាគួរតែ ទទួលស្គាល់ពីតម្រូវការបន្ទាន់ដើម្បីការពារពលរដ្ឋ ពីបញ្ហាឱសថក្លែងក្លាយ និងអន់គុណភាព និងអំពាវនាវឱ្យ មានការដាក់បញ្ចូលយុទ្ធសាស្ត្រប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព តាមរយៈវិធានការឆ្លើយតបជាបន្ទាន់
២) ប្រទេសទាំងឡាយគួរប្តេជ្ញាចិត្តខ្ពស់ ចំពោះការធានានូវការផ្គត់ផ្គង់ឱសថ វ៉ាក់សាំង និងឱសថសារវន្តដទៃទៀត ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាពខ្ពស់ និងតម្លៃសមរម្យ ដើម្បីធានានូវសុវត្ថិភាព និងសុខភាព ប្រជាជន ព្រមទាំងសុវត្ថិភាពសុខភាពក្នុងតំបន់។ ជាពិសសការរាតត្បាតជំងឺកូវីដ-១៩ បានធ្វើឱ្យយើងពិបាក ទទួលបានតម្រូវការឱសថសារវន្ត ដោយខ្សែសង្វាក់ផ្គត់ផ្គង់សារធាតុឱសថសកម្មមានលំបាក ដែលធ្វើឱ្យ លេចឡើងនូវឱសថក្លែងក្លាយ និងអន់គុណភាព ។
៣) ប្រទេសទាំងឡាយគួរបង្កើតប្រុព័ន្ធច្បាដងថ្នាំក្នុងការ ការពារ ស្រាវជ្រាវ និងឆ្លើយតបនឹងឱសថក្លែងក្លាយ និងអន់គុណភាព។ ប្រព័ន្ធនេះត្រូវចាត់ទុកជាការបំពេញ ចន្លោះខ្វះខាត ចំពោះសន្ធិសញ្ញា និងច្បាប់អន្តរជាតិដែលមានស្រាប់ពាក់ព័ន្ធនឹងពាណិជ្ជកម្មជាសាកល។ សមាជិក សមាជិកានៃបណ្តាប្រទេសអាស៊ី -អឺរ៉ុប (ASEM Partner) ស្នើឱ្យអង្គការសុខភាពពិភពលោកបន្តគាំទ្រ ដល់ប្រទេសនានាក្នុងការពង្រឹងនូវការសហការ ការសម្របសម្រួល និងយន្តការផ្នែកច្បាប់ដើម្បីលុបបំបាត់ ឱសថក្លែងក្លាយ និងអន់គុណភាព
៤) ប្រទេសទាំងឡាយគួរពង្រឹងកិច្ចសហការរួមគ្រប់កម្រិតដើម្បីដោះ ស្រាយបញ្ហាឱសថក្លែងក្លាយ និងអន់គុណភាព ឲ្យមានប្រសិទ្ធភាព។ បញ្ហាសំខាន់ពាក់ព័ន្ធនឹងខ្សែសង្វាក់ផ្គត់ ផ្គង់ សមត្ថភាពក្នុងការត្រួតពិនិត្យគុណភាព និងប្រព័ន្ធតាមដាន
៥) ប្រទេសទាំងឡាយត្រូវធ្វើការរួមគ្នា តាម រយៈយន្តការដែលមានស្រាប់ និងថ្មីៗ នៅកម្រិតថ្នាក់ជាតិ ថ្នាក់តំបន់ ស្តីពីការបង្កើតប្រព័ន្ធដោះស្រាយឱសថ ក្លែងក្លាយ និងអន់គុណភាព ប្រកបដោយប្រសិទ្ធភាព។ កិច្ចប្រជុំកំពូលរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន និងវេទិកា អាស៊ី -អឺរ៉ុប ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព និងកិច្ចប្រជុំជាន់ខ្ពស់ផ្សេងៗទៀត អាច ប្រើទម្រង់ទាំងនោះ ដើម្បីធ្វើការរួមគ្នាឲ្យប្រសើឡើងនូវប្រព័ន្ធរាយការណ៍នៃឱសថក្លែងក្លាយ និងអន់គុណភាព
៦) ប្រទេសទាំងឡាយគួរជម្រុញនូវការផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេសល្អៗ ដែលទទួលបានពីប្រព័ន្ធតាម ដានស្រាវជ្រាវ និងពីព័ត៌មានដទៃទៀតស្តីពីឱសថក្លែងក្លាយ និងអន់គុណភាព។ លើកកម្ពស់ការយល់ដឹងក្នុង ចំណោមដៃគូពាក់ព័ន្ធទាំងឡាយ ដោយប្រើប្រាស់វេទិកាតស៊ូមតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនៃឱសថ ក្លែងក្លាយ និងអន់គុណភាពចំពោះសុខភាពសាធារណៈ។ ការលក់ឱសថតាមប្រព័ន្ធអនឡាញមានការកើត ឡើងខ្ពស់ ដែលយើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់។

ចុងបញ្ចប់ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈ កម្មការការរៀបចំវេទិកាអាស៊ី -អឺរ៉ុប ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតជូនដល់សមាជិក សមាជិកា និងបណ្តាប្រទេសអាស៊ី -អឺរ៉ុប តំណាងលេខាធិការដ្ឋាន អាស៊ាន តំណាងលេខាធិការដ្ឋានសហភាពអឺរ៉ុប អ្នកសម្របសម្រួលនឹងវាគ្មិនទាំងអស់ វិទ្យាស្ថានបណ្តុះ បណ្តាល អង្គការសុខភាពពិភពលោក (WHO) ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ដែលបានផ្តល់ គាំទ្រ និងចូលរួមក្នុងអង្គវេទិកានេះ ជាពិសេសស្ថានទូតបារាំងប្រចាំនៅកម្ពុជា និងមូលនិធិអាស៊ី ការ ដែលបានសហការរៀបចំវេទិកានេះ ប្រកបដោយជោគជ័យ។ -អឺរ៉ុប (ASEF)

លោកស្រីរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណ ដល់សមាជិក សមាជិកា នៃគណៈកម្មការរៀបចំ វេទិកាអាស៊ី -អឺរ៉ុប ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាពរបស់ក្រសួងសុខាភិបាល ដែល បានលះបង់កម្លាំងកាយចិត្ត និងឆន្ទៈមុះមុតក្នុងការរៀបចំវេទិការនេះ ឱ្យដំណើរការបានល្អប្រសើររហូតដល់ទី បញ្ចប់នាពេលនេះផងដែរ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print