កម្លាំងទាហាន រុស្ស៊ី បង្ហាញសមត្ថភាព​ក្នុងឱកាសខួប​៤៧០ឆ្នាំ​

ចែករំលែក៖

ក្រសួងការពារជាតិរុស្ស៊ី​បានបង្ហាញវីដេអូស្តីពីសមត្ថភាពគ្មានគូប្រៀប របស់កម្លាំងទាហាន ជើងគោករុស្ស៊ី ក្នុងឱកាសខួបគម្រោង ៤៧០ ឆ្នាំថ្ងៃបង្កើតទាហានជើងគោក។ នៅក្នុងឃ្លីបវីដេអូ​​ ទាហានរុស្ស៊ី​បានបាញ់មីស៊ីល Tornado-G ដល់ទៅ​៥០០គ្រាប់ក្នុងរយៈពេល​២០ វិនាទី។ ទិវានៃការបង្កើត កម្លាំងទាហានជើងគោក​ គឺបានធ្វើឡើងនៅថ្ងៃទី​១ខែតុលាជារៀងរាល់ឆ្នាំ​។
កម្លាំងទាហានជើងគោក រុស្ស៊ី ​មានភារកិច្ចការពារព្រំដែន ជាតិ ទប់ស្កាត់ និង​វាយប្រហារទៅលើសត្រូវ​ឈ្លានពានទឹកដី​។ ទន្ទឹមនឹងនោះ ក៏បានពង្រឹង កម្លាំងជួរមុខ​ការពារ ព្រមទាំងសហការ​ជាមួយកម្លាំងទាហាន​ការពារដែនអាកាសទប់ស្កាត់ ការឈ្លានពានពីសត្រូវ​។
ចាប់តាំងពី​ដើមឆ្នាំ​២០២០ មកទល់ពេលនេះ រុស្ស៊ីបានធ្វើសមយុទ្ធ ដល់ទៅជាង ២០០០លើក ​គ្រប់កម្រិត ពីតូចដល់ធំ ​ ពីការធ្វើសមយុទ្ធដាច់ដោយឡែក នៃកម្លាំងទាហានជើងទឹក ជើងគោក​ និងជើងអាកាស ព្រមទាំងសមយុទ្ធរួម​នៃកម្លាំងចំរុះ​។
នៅក្នុងឆ្នាំ​២០២០ កម្លាំងទាហាន ថ្មើជើង រុស្ស៊ី បានទទួលអាវុធ ដល់ទៅ ២៥០០ ប្រភេទ ក្នុងនោះមានទាំងរថក្រោះ T-72B3M, T-80BVM និង T-90M ។ ក្រៅពីនេះនៅមាន កាំជ្រួចមីស៊ីលការពារដែនអាកាស Buk-MZ ជាប្រភេទថ្មីបំផុត ។
ចាប់តាំងពីប្រធានាធិបតី ពូទីន ឡើងកាន់អំណាច​ លោកបានអនុវត្តគោលនយោបាយ​​ ពង្រឹងវិស័យយោធា ដោយបង្កើនការធ្វើសមយុទ្ធ ហើយសមយុទ្ធបានធ្វើឡើងដោយមិនមានការព្រៀងទុកនោះឡើយ ដើម្បីឲ្យកម្លាំងទាហានរុស្ស៊ីមានការត្រៀមលក្ខណៈជានិច្ចក្នុងការធ្វើសង្គ្រាម ៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print