ក្រុមប្រឹក្សាខណ្ឌសែនសុខ បាន បើកកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៣

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង ៨.០០ នាទី ក្រុមប្រឹក្សាខណ្ឌសែនសុខ បាន បើកកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៣  ក្រោមអធិបតីភាព លោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ អភិបាលរងខណ្ឌ២រូប និងមានការអញ្ជើញចូលរួមពី លោកស្រី

ជា សុគន្ធ សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ លោក គឹម សាវុធ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ  រួមជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ នាយក នាយករងរដ្ឋបាលខណ្ឌ កងកំលាំង ការិយាល័យ១០ និងអង្គភាព១ លោកចៅសង្កាត់ទាំង៦ តំណាងអាជីវករ តំណាងក្រុមហ៊ុនសុីនទ្រីប្រចាំខណ្ឌ  

ក្នុងកិច្ចប្រជុំនោះមាន របៀបវារៈចំនួន០៥ ដូចខាងក្រោម៖

១- ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខណ្ឌសែនសុខ អាណត្តិទី០៣ ។

​២ -ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំត្រីមាសទី៣  ឆ្នាំ២០២០ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌ

  ៣ -ពិនិត្យ និងអនុម័តលើសំណើបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល សំរាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិកនៃរដ្ឋបាលខណ្ឌសែនសុខប្រចាំខែសីហា ឆ្នាំ២០២០ ។

៤ -ស្តាប់របាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មារធិការនានារបស់ក្រុមប្រឹក្សាខណ្ឌសែនសុខ ។
៥ -បញ្ហាផ្សេងៗ៕ដោយ៖ ចន្ទ លីហ្សា

...

       

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print