ខេត្តស្ទឹងត្រែង៖ នៅវេលាម៉ោង៩ និង៣០ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ករណីអគី្គភ័យឆេះផ្ទះឈើរោង សិប្បកម្មរបស់ចែធារី និងជាម្ចាស់សណ្ឋាគារ រស្មីពេជ្រ ស្ថិតនៅក្នុងភូមិលើសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែង ។
តាមការឲ្យដឹងពីអ្នករស់នៅជិតខាងបាននិយាយថា នេះជារោងសិប្បកម្មកែឆ្នៃទ្វារបង្អួច និងគ្រឿងសង្ហារឹមដាក់សណ្ឋាគាររស្មីពេជ្យម្ចាស់ឈ្មោះ ចែធារី និងផ្ទះសំណាក់ធ្វើរួចហើយក៍នៅតែបន្ត ទិញឈើឲ្យជាងកែឆ្នៃលក់ឲ្យភ្ញាវដែលមកសម្រាក់ ពេលខ្លះក៍មានដាក់ឈើឆៅតាមរថយន្ត កែឆ្នៃក៍មាន និងគ្រឿងសង្ហារឹមដូចជាសាឡុង គ្រែយក្យជាច្រើនទៀត ។
តាមការនិយាយប្រាប់ពីម្ចាស់ផ្ទះទាំងគ្តុកគ្តួល និងលាយលំជាមួយការមួលម៉ៅខូចខាតអស់ទ្រព្យ សម្បត្តិរាប់សឹបម៉ឺនដុលានោះបានឆ្លើយថា វៃបកទៅនឹងទូរទស្សន៍ក្នុងស្រុកមួយដែលផ្សាយ បំផ្លើសថា គាត់មានឈើប្រណឹតខុសជាច្រើន ខុសច្បាប់ គ្មាននរណាដឹងសូម្បីតែរដ្ឋបាលព្រៃឈើក៍មិន ដឹងអំពីរឿងនេះដែរ ទើបតែពេលឆេះទើបបែកធ្លាយ។ គាត់បានឆ្លើយបំភ្លឺបន្តទៀតថា ផ្ទះនេះធ្វើឲ្យបុគ្គលិកគាត់នៅទេគ្មានឈើប្រណិត និងគ្រឿង សង្ហារឹមដូចទូរទស្សន៍នោះផ្សាយទេ មិនតែប៉ុណ្ណោះថែម ទាំងជេប្រមាថដល់បុគ្គលិកទូរទស្សន៍នោះទៀតផង ។
សូមបញ្ចាក់ផងដែរថា រថយន្តអគី្គភ័យពិបាកក្នុងការពន្លត់ ពីព្រោះវាសុទ្ធតែឈើធំៗហើយ គ្រាស់ៗទៀតផង ៕
ដោយ៖ មាសសុផាត