ដើម្បីទប់ទល់នឹងរដ្ឋាភិបាលចិន យោធាជប៉ុនស្នើឲ្យរដ្ឋាភិបាលថ្មីរបស់លោក ស៊ូហ្កា បន្តពង្រឹងសមត្ថភាពយោធា

ចែករំលែក៖

អន្តរជាតិ៖ ដើម្បីទប់ទល់នឹងយន្តហោះថ្មីដែលកំពុងត្រូវបានដាក់ពង្រាយដោយប្រទេសចិន នៅថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០ យោធាជប៉ុន បានស្នើរដ្ឋាភិបាលថ្មីរបស់លោកនាយករដ្ឋមន្រ្តី ស៊ូហ្កា យូស៊ីហ៊ីដេ (Suga Yoshihide ) ឲ្យបង្កើនថវិកាប្រចាំឆ្នាំទី៩ របស់ខ្លួន រួមទាំងការផ្តល់មូលនិធិ ដើម្បីចាប់ផ្តើមអភិវឌ្ឍយន្តហោះចម្បាំងបំបាំងកាយកម្រិតខ្ពស់។

យោងតាមសំណើរបស់ក្រសួងការពារជាតិ ដែលត្រូវបានចេញផ្សាយនៅថ្ងៃពុធទី៣០ ខែកញ្ញាម្សិលមិញនេះ ធ្វើឡើងដើម្បីទាមទារឲ្យរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយលោក ស៊ូហ្កា បង្កើន កញ្ចប់ថវិកាការពារជាតិរហូតដល់ .% ឬប្រហែលស្មើនឹង ៥២ពាន់លានដុល្លាអាមេរិក សម្រាប់ឆ្នាំ ដែលចាប់ផ្តើមពីថ្ងៃទី១ ខែមេសាខាងមុខ។ យ៉ាងណាមិញ មន្ត្រីក្រសួងហិរញ្ញវត្ថុ នឹងពិនិត្យឡើងវិញចំពោះសំណើនេះហើយអាចនឹងកែប្រែខ្លះៗ មុននឹងបញ្ជូនវាទៅគណៈរដ្ឋមន្ត្រីរបស់លោក ស៊ូហ្កា

សូមជម្រាបថា ប្រសិនបើសំណើនេះ ត្រូវបានអនុម័ត្រមែននោះ មានន័យថាផែនការបង្កើនសមត្ថភាពយោធាដែលផ្តួចផ្តើមឡើងដោយអតីតនាយករដ្ឋមន្ត្រីលោក អាបេ ស៊ីនហ្សូ នឹងបន្ត ទៅមុខទៀត។ ព្រោះផែនការដែលមើលឃើញថា យោធាជប៉ុនត្រូវតែអភិវឌ្ឍសមត្ថភាពយោធាខ្លួនឯងបន្ថែមទៀត តាមរយៈការបំពាក់បន្ថែមនូវយន្តហោះចម្បាំង គ្រាប់មីស៊ីល និងនាវាដឹកយន្តហោះចម្បាំងជាដើម នៅពេលដែលប្រទេសជិតខាង ដូចជាប្រទេសចិន បាននិងកំពុងបន្តពង្រីកឥទ្ធិពលកងទ័ពជើងទឹក និងកងទ័ពអាកាសនៅតំបន់ អាស៊ីខាងកើត កាន់តែខ្លាំងក្លាឡើង។

គួរបញ្ជាក់ថា ការស្នើសុំបង្កើនថវិកាការពារជាតិចុងក្រោយនេះ បានកើតឡើងចំពេលដែលអ្នកធ្វើគោលនយោបាយជប៉ុន កំពុងជជែកវែកញែកគ្នាជុំវិញ ការសម្រេចចិត្តថាតើ ត្រូវបំពាក់អាវុធ និងបណ្តុះបណ្តាលកងទ័ពរបស់ខ្លួន ដើម្បីមានសមត្ថភាពវាយប្រហារដល់ដែនដីដាច់ស្រយាល នៅក្នុងប្រទេសចិន កូរ៉េខាងជើង និងផ្នែកផ្សេងទៀតនៃទ្វីបអាស៊ី ដែរឬយ៉ាងណា៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print