គ.ជ.ប ចាប់ផ្តើមបើកឲ្យដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នៅថ្ងៃនេះ

ចែករំលែក៖

ភ្នំពេញ៖ បើតាមសេចក្តីប្រកាសព័ត៌មាន គ.ជ.ប គឺចាប់ផ្តើមបើកឲ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នៅថ្ងៃនេះ។ គឺនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នេះ គឺជាថ្ងៃដំបូងដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់បើកឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ នៅទូទាំងប្រទេស។

ការិយាល័យ ចុះឈ្មោះបោះឆ្នោតចម្បងដែលមាននៅតាមសាលាឃុំ សង្កាត់ទាំង ១.៦៨៦ បានបើក ឱ្យដំណើរការព្រមគ្នានៅម៉ោង ៧:០០ព្រឹក ដោយបានប្រព្រឹត្តទៅយ៉ាងរលូនពុំមានបញ្ហាអ្វីឡើយ បើទោះបីជា នៅតាមបណ្តាឃុំ សង្កាត់មួយចំនួនមានភ្លៀងធ្លាក់ខ្លាំងយ៉ាងណាក៏ដោយៗ តាមប្រតិទិនការងារការពិនិត្យ បញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោត មានរយៈពេល ១៥ថ្ងៃ ចែកចេញជាបីដំណាក់កាល៖ សម្រាប់ ៤ថ្ងៃដំបូង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ គឺការិយាល័យចុះឈ្មោះ បោះឆ្នោត ត្រូវបើកដំណើរការនៅតាមសាលាឃុំ សង្កាត់។ រយៈពេល ១០ថ្ងៃបន្ទាប់ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ការិយាល័យចុះ ឈ្មោះបោះឆ្នោត ត្រូវចល័តនៅតាមភូមិមួយចំនួននៅក្នុងឃុំ សង្កាត់នីមួយៗ។

ដោយឡែកសម្រាប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នេះ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបិទការិយាល័យចុះឈ្មោះ បោះឆ្នោត ១ថ្ងៃ ដើម្បីបើកកិច្ចប្រជុំជាមួយក្រុមចុះឈ្មោះបោះឆ្នោតវាយតម្លៃការងារ ។ នៅរយៈពេល ៥ថ្ងៃចុងក្រោយ នៅថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ គឺការិយាល័យ ចុះឈ្មោះបោះឆ្នោត ត្រូវបើកបម្រើការនៅតាមសាលាឃុំ សង្កាត់វិញ។ យោងតាមស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន គ.ជ.ប មានផែនការចុះ ឈ្មោះអ្នកបោះឆ្នោតថ្មី ចំនួន ៣០០.៣៥០ នាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំនួន ១២៣.២៥១ នាក់ រីឯការិយាល័យបោះឆ្នោតវិញ មានចំនួន ២៣.៨១៨ ការិយាល័យ។ ក៏ការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ត្រូវប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ ថ្ងៃទី១៩ខែតុលាឆ្នាំ២០២០គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលមិនទាន់បាន ចុះឈ្មោះបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមសាលា គ្រប់ៗគ្នា៕ ដោយ៖ សុខ ខេមរា

...

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print