បើកម៉ូតូវ៉ាជែងមិនមើលឧបសគ្គខាងមុខជ្រុលទៅបុករថយន្តបណ្តាលឱ្យរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើកម៉ូតូវ៉ាជែងគ្មានការប្រុងប្រយ័ត្នធ្វើឱ្យរេចង្កូតជ្រុលទៅបុករថយន្តពេញទំហឹងហើយខ្ទាតចូលក្រោមរថយន្តនោះបណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង៥នាទីថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវលេខ២០១១ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តដឹកថ្មមួយគ្រឿងពណ៌ស ពាក់ស្លាកលេខចង្កូតស្ដាំ PP-6564បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។លុះបើកមកដល់ចំណុចកើតហេតុក៏មានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណជាជាងសំណង់ជិះម៉ូតូមួយគ្រឿងម៉ាក suzuki ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BR-7125ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលៀនហើយបានវ៉ាជែងរថយន្តមួយគ្រឿងទៀតតែមិនផុតក៏ជ្រុលទៅបុករថយន្តដឹកថ្មពីមុខពេញទំហឹងបណ្ដាលឲ្យម៉ូតូខ្ទាតចូលក្រោមរថយន្តហើយម្ចាស់រងរបួសធ្ងន់ត្រូវបានប្រជាពលរដ្ឋទូរស័ព្ទហៅរថយន្តពេទ្យមកដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យភ្លាមៗ។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់ទីតាំងកើតហេតុឱ្យភាគីតំណាងខាងម៉ូតូចរចាគ្នាជាមួយភាគីខាងរថយន្តមួយសន្ទុះក្រោយមកភាគីខាងរថយន្តព្រមចេញថ្លៃខូចខាតចំនួនទឹកប្រាក់២៥០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ ផេង ភាព


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print