សម្តេច ហេង សំរិន៖ សូមចូលរួមអបអរសាទរទិវាអន្តរជាតិសម្រាប់មនុស្សចាស់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ កម្ពុជានិងពិភពលោកបានចូលរួមអបអរសាទរទិវាមនុស្សចាស់ ដើម្បីលើកតម្កើងសុខភាព និងសុខុមាលភាពរបស់មនុស្សចាស់ សំដៅ គិតគួរអំពីសុខភាពនិងធានាថាពុំមានមនុស្សចាស់ត្រូវបានបោះបង់ នោះឡើយ។

ការអបអរសាទរពិធីនេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា មានប្រសាសន៍ថា៖ ក៏ជាឱកាសដើម្បីបង្ហាញអំពីការលើកទឹកចិត្ត និងដឹងគុណ ចំពោះពលីកម្មរបស់មនុស្សចាស់ បានផ្តល់ចំពោះការកសាង និងអភិវឌ្ឍសង្គមជាតិ។

មិនថានៅក្នុងសង្គមជាតិ ឬក្រុមគ្រួសារ បើគ្មានពលីកម្មរបស់ពួកគាត់ គឺយើងគ្រប់គ្នា មិនមានថ្ងៃនេះឡើយ។ មនុស្សចាស់មានតួនាទីដ៏សំខាន់ ក្នុងការបង្កើតធនធានដ៏មានប្រយោជន៍ ព្រមទាំងផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍យ៉ាងច្រើន ឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។

ឆ្នាំ២០២០ នេះ ជាខួបលើកទី ៣០ នៃទិវាមនុស្សចាស់ ដែលត្រូវបានធ្វើការអបអរសាទរឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់កិច្ចគាំពារ ដ៏មានប្រសិទ្ធភាព ដល់អ្នកមានគុណ ដែលជាមនុស្សចាស់ ជាបុព្វការីជន របស់យើង សំដៅលើកកម្ពស់សុខមាលភាពពួកគាត់ឱ្យកាន់តែប្រសើរ។

នៅកម្ពុជា សុខភាពរបស់ប្រជាជនគ្រប់រូប គ្រប់វណ្ណៈ និងគ្រប់វ័យទាំងអស់ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ហើយដែលរាជរដ្ឋាភិបាលបានអនុវត្តប្រកបដោយលទ្ធផលគួរជាទីពេញចិត្ត។

រដ្ឋសភា និងរាជរដ្ឋាភិបាល ចាត់ទុកទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ជាទិវាបុណ្យរំលឹកដល់គុណូបការៈរបស់ បុព្វការីជន ជីដូនជីតា ឪពុកម្តាយ អ៊ំ ពូ មីង ទាំងអស់ដែលបានកសាងនិងបន្សល់ទុកនូវកេរមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះនិងជំនាន់ក្រោយៗទៀត៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print