ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ បានបង្ហោះលើផេកផ្លូវនូវសារយ៉ាងខ្លីថា៖ «តម្លៃនៃសន្តិភាពដែលយើងរកបានដោយកម្រ»ជាមួយនឹងកម្រងវីដេអូផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ រយៈពេល២០ឆ្នាំហើយ ដែលកម្ពុជាបានបញ្ចប់សង្រ្គាមក្នុងប្រវត្តិសាស្រ្តជាង៥០០ឆ្នាំ ដែលកម្ពុជាចាប់ផ្តើមមានការឯកភាពទឹកដីជាលើកដំបូង។
សម្តេចបន្តថា៖ រាជាណាចក្រនេះ “ពិតជាកំសត់ពេកហើយ”កាលពីអតីតកាល ប៉ុន្តែស្នាមញញឹមថ្មីលើទឹកដីអង្គរបានចាប់ផ្តើមឡើងវិញ និងមានភាពស្រស់ស្រាយដូចផ្កាត្រូវទឹកសន្សើម ជាអ្វីដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប និងជាអ្វីដែលមេដឹកនាំកម្ពុជាចង់បាន និងកំពុងព្យាយាមការពារស្នាមញញឹម ដែលចេញពីតម្លៃសន្តិភាពនេះឲ្យបានសម្រាប់ប្រជាជាតិរបស់ខ្លួន។
នៅពេលនិយាយពីការអភិវឌ្ឍ គេត្រូវនិយាយដល់សន្តិភាព បើគ្មានសន្តិភាព គឺមិនបានការការអភិវឌ្ឍឡើយ៕
ដោយ៖ សុខ ខេមរា