ឃាត់ខ្លួនជនសង្ស័យ៣នាក់បើកទ្វាររថយន្តលួចសម្ភារលោកនាយផ្នែកសេនាធិការខណ្ឌបឹងកេងកងដេកលក់ក្នុងរថយន្ត

ចែករំលែក៖

ភ្នំពេញ ៖ លោកនាយផ្នែកសេនាធិការម្នាក់ខណៈដែលកំពុងល្បាតក្នុងមូលដ្ឋានអស់កម្លាំងខ្លាំងពេកដេកក្នងរថយន្តលក់មួយភាំងភ្ញាក់ឡើងបាត់សម្ភារអស់ តែក្រោយមកក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌបង្រ្កាបបានជនសង្ស័យចំនួន៣នាក់ក្រោយពីធ្វើសកម្មភាពលួចសម្ភារមន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពេលដេកលក់ក្នុងរថយន្តនៅក្បែរអធិការដ្ឋានបានសម្រេច តែស្រាវជ្រាវតាមឃាត់បានមកវិញ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០នៅចំណុចមុខអាផាតមិន លីអឺ ផ្លូវលេខ៣៨៤ ក្រុម៤១ ភូមិ៥ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនរងគ្រោះ ឈ្មោះ នូ ប្រសិទ្ធភិធេយ្យ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២១ដេ ផ្លូវ៣០០ ក្រុម៥៤ ភូមិ៥ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ នគរបាល ។
ចំណែកជនសង្ស័យទី១-ឈ្មោះ ស៊ឹម វ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរជាងកាត់សក់។ ទី២- ឈ្មោះ ស៊ុយ សុខហួរ ហៅ យ៉ាវ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ។ ទី៣- ឈ្មោះ ចាន់ សិលា ហៅ អាសា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរជាងកាត់សក់ត្រូវបានឃាត់ខ្លួនពីបទលួច(បើកទ្វាររថយន្ដលួចយកទូរស័ព្ទ) ។

វត្ថុតាងចាប់យក៖ ម៉ូតូ១គ្រឿងម៉ាកហុងដាប៊ិត ពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ 1IG-8070 និងទូរស័ព្ទចំនួន២គ្រឿងម៉ាកIphone XS Mas និង Iphone 11pro (ជារបស់ជនរងគ្រោះ និងបានប្រគល់ទៅឱ្យជនរងគ្រោះវិញតាមការស្នើសុំ)។

ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថាកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១និង២០នាទី ជនរងគ្រោះបាន បើករថយន្ដមួយគ្រឿងម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-7066 មកឈប់នៅមុខកន្លែងកើតហេតុ ដោយមិនបានចាក់ឡុកទ្វារឡាននោះឡើយរួចក៏បានដេកនៅក្នុងឡាន ដោយសារល្បាតការពារក្នងមូលដ្ឋានអស់កម្លាំងពេក។លុះប្រហែលជា១០នាទីក្រោយមក ជនសង្ស័យឈ្មោះ ស៊ឹម វ៉ាន់ និង ជនសង្ស័យឈ្មោះ ស៊ុយ សុខហួរ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាប៊ីត ពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ 1IG-8070 មកដល់កន្លែងកើតហេតុឃើញជនរងគ្រោះកំពុងតែដេកក្នុងឡានក៏បានធ្វើសកម្មភាពបើកទ្វារឡានរួចលួចយកទូរស័ព្ទដៃរបស់ជនរងគ្រោះចំនួន២គ្រឿងគេចខ្លួនបាត់ទៅ។
លុះមកដល់វេលាម៉ោង១២និង១០នាទី ថ្ងៃខែឆ្នាំដដែលកម្លាំងជំនាញនៃអធិការដ្ឋានខណ្ឌបឹងកេងកងសហការជាមួយនគរបាលប៉ុស្តិ៍ក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ស៊ុយ សុខហួរ និងឈ្មោះ ចាន់ សិលា ហៅ អាសា រួមនិឹងមធ្យោបាយធ្វើសកម្មភាពនៅម្ដុំផ្សារកណ្ដាល ខណៈពួកជនសង្ស័យកំពុងយកទូរស័ព្ទជនរងគ្រោះទៅលក់។ បន្ទាប់មកសមត្ថកិច្ចយើងបានបន្ដធ្វើការស្រាវជ្រាវរហូតឃាត់បានជនសង្ស័យចំនួន១នាក់ទៀត ឈ្មោះ ស៊ឹម វ៉ាន់ នៅម្ដុំទួលសង្កែ។

បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕ ដោយ៖  ជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print