បេក្ខភាពប្រធានាធិបតីអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃឌិន មិនទាន់មានប្រតិកម្មឬវិភាគអ្វីជុំវិញការឆ្លងកូវីដ-១៩របស់ប្រធានាធីបតីដូណាល់ ត្រាំ នៅឡើយ។ ទាំងនោះគឺជាការបរាជ័យរបស់លោកត្រាំ ក្នុងការទប់ស្កាត់ការឆ្លងកូវីដ-១៩ ។
នៅលើបណ្តាញសង្គម ក្រោយប៉ុន្មានម៉ោងដែលប្រធានាធិបតី ដូណាល់ ត្រាំ បញ្ជាក់ថា លោកនិងភរិយាបានឆ្លងកូវីដ-១៩ លោកបៃឌិនបញ្ជាក់ថា លោកត្រាំមានគោលបំណងបង្វែរការចាប់អារម្មណ៍របស់មហាជនមកលើរូបលោកវិញ។
លោក ចូ បៃឌិនបានសរសេរថា
«លោកដូណាល់ ត្រាំ អាចធ្វើអ្វីគ្រប់យ៉ាងដែលលោកចង់ធ្វើដើម្បីបង្វែរការចាប់អារម្មណ៍របស់មហាជនចំពោះការបរាជ័យរបស់លោកក្នុងការដឹកនាំទប់ស្កាត់ការឆ្លងកូវីដ-១៩ ដែលបានសម្លាប់ពលរដ្ឋអាមេរិកជាង២សែននាក់ ។ ជាមួយគ្នានោះបានធ្វើឲ្យពលរដ្ឋជាង២៦លាននាក់នៅអាមេរិក បាត់បង់ការងារធ្វើ និងក្រុមហ៊ុនដល់ ១/៦ប្រឈមបិទទ្វារ»។
លោក ចូ បៃឌិន បានបន្តទៀតថានេះជា «ការភ្ញាក់ផ្អើលសម្រាប់ខែតុលា» ខណៈការបោះឆ្នោតនៅសល់តែមួយខែទៀតប៉ុណ្ណោះ។
នៅក្នុងការតស៊ូមតិកាលពីថ្ងៃទី២៩ ខែកញ្ញាលោកបៃឌិន បានរក្សាគម្លាតសុវត្ថិភាពជាមួយលោកត្រាំ ហើយមិនចាប់ដៃនោះឡើយ។ ទាំងនោះហើយទើបលោកបៃឌិន អាចរួចផុតពីការឆ្លងកូវីដ-១៩ ។
នៅពេលនេះដែរគេមិនទាន់ដឹងថាលោកត្រាំ ត្រូវធ្វើចត្តាឡីស័ក និងព្យាបាលបែបណានោះឡើយ ហើយ លោកបន្តធ្វើការឬមួយអ្នកណាដឹកនាំអាមេរិកជំនួស។ បច្ចុប្បន្នលោកត្រាំនៅតែបន្តធ្វើការដដែល៕