រដ្ឋបាលលោក ត្រាំ មានផែនការបើកការស៊ើបអង្កេតមួយលើវៀតណាម ពាក់ព័ន្ធនឹងការបន្លំរូបិយប័ណ្ណ ឬការធ្វើពាណិជ្ជកម្មដោយមិនស្មោះត្រង់

ចែករំលែក៖

អន្តរជាតិ៖ ប្រទេសវៀតណាម អាចនឹងប្រឈមមុខការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក ខណៈរដ្ឋបាលប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ មានផែនការបើកការស៊ើបអង្កេតមួយលើវៀតណាម ពាក់ព័ន្ធនឹងការបន្លំរូបិយប័ណ្ណ (currency manipulator) ហើយដែលការចោទប្រកាន់នេះ អាចនឹងនាំទៅរកការដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្ម លើប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

បើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅរសៀលថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០នេះ បានធ្វើសេចក្ដីរាយការណ៍ថា កាលពីថ្ងៃទី៣០ ខែកញ្ញាកន្លងទៅ ដោយផ្អែកលើមនុស្ស ០៣នាក់ ដែលដឹងពីបញ្ហានេះក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ផែនការបើកការស៊ើបអង្កេតមួយលើវៀតណាម ត្រូវបានទម្លាយឱ្យដឹងបន្ទាប់ពីក្រសួងរតនាគារអាមេរិក បានបញ្ចូលឈ្មោះប្រទេសវៀតណាម ទៅក្នុងបញ្ជីឃ្លាំមើលដែលមានប្រទេសចំនួន ១០ ដោយអាមេរិកសង្ស័យថា បានអនុវត្តគោលការណ៍រូបិយប័ណ្ណមិនត្រឹមឬក្លែងបន្លំរូបិយប័ណ្ណ កាលពីខែមករាកន្លងទៅ ខណៈប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដទៃ ដូចជាម៉ាឡេស៊ី និងសិង្ហបុរីក៏ត្រូវបានកត់បញ្ចូលក្នុងបញ្ជីនេះដែរ។

បើតាមក្រសួងពាណិជ្ជកម្ម និងក្រសួងរតនាគារអាមេរិក កាលពីខែសីហា ឆ្នាំ២០២០កន្លងទៅ ក៏បានសន្មត់ជាចុងក្រោយថា វៀណាមបានប្រព្រឹត្តការបន្លំរូបិយប័ណ្ណយ៉ាងហោច មួយករណីនៅក្នុងធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការនាំចេញ។ ប្រភពដដែលក៏បានប្រាប់សារព័ត៍មាន Bloomberg ថា៖ ទីក្រុងវ៉ាស៊ីនតោនអាចនឹងសម្រេចចិត្តក្នុងពេលឆាប់ៗនេះ ដើម្បីដាក់ទណ្ឌកម្មក្រោមទម្រង់នៃការដំឡើងពន្ធ លើទំនិញនាំចូលពីវៀតណាម។ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថា តើអាមេរិកនឹងដាក់ទណ្ឌកម្មនេះនៅមុន ឬនៅក្រោយការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី០៣ ខែវិច្ឆិកា ឬក៏យ៉ាងណានោះទេ។

គួរជម្រាបផងដែរថា ច្បាប់អង្កេតមើលការបន្លំរូបិយវត្ថុ ឬប្រទេសដែលបានបន្លំរូបិយវត្ថុ (currency manipulator) ត្រូវបានកំណត់ដោយសហរដ្ឋអាមេរិកលើប្រទេសទាំងឡាយណា ដែលអនុវត្តគោលកាណ៍រូបិយប័ណ្ណមិនត្រឹមត្រូវ ឬមិនស្មោះត្រង់ ដើម្បីកេញចំណេញក្នុងការធ្វើពាណិជ្ជកម្មជាមួយអាមេរិក៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print