ចាប់ខ្លួនជនសង្ស័យម្នាក់ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់

ចែករំលែក៖

 

កណ្ដាលៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅស្រាវជ្រៀវឃាត់ខ្លួននៅថ្ងៃទី១១ ខែគុម្ភៈ ឆ្នាំ២០១៦ បន្ទាប់ពីជនសង្ស័យខាងលើនេះនិងបក្ខពួកបានធ្វើសកម្មភាពយកមួកសុវត្ថិភាពវាយក្បាលមន្រ្ដីនគរបាលម្នាក់បណ្ដាលឲ្យរបួសយ៉ាងធ្ងន់ធ្ងរកាលពីវេលាម៉ោង១៤និង២៧នាទី ថ្ងៃទី១០ ខែគុម្ភៈ ឆ្នាំ២១០៦ ត្រង់ចំណុចផ្ទះលក់ទូរស័ព្ទយីហោ ឆាយ គីម មានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់ក្រុងតាខ្មៅ​ ខេត្ដកណ្ដាល ។

មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ ខាន់ ចាន់ អាយុ៣៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងភូមិដើមមៀន១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ និងមានស្រុកកំណើតនៅភូមិស្លាខាងកើត ឃុំស្លា ស្រុកសំរោង ខេត្ដតាកែវ ។ ចំណែកជនសង្ស័យម្នាក់ដែលរត់គេចខ្លួនរួមមានឈ្មោះ ស ពៅ ហៅ វែង ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញនិងមានស្រុកកំណើតនៅភូមិស្លាខាងកើត ឃុំសំរោង ស្រុកសំរោង ខេត្ដតាកែវ ។ ចំណែកឯជនរងគ្រោះឈ្មោះ ណាត អង្គាឬទ្ធិ ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរជាមន្រ្តីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាលមានទីលំនៅភូមិថ្មី សង្កាត់ក្រុងតាខ្មៅ ។

ប្រភពដដែលបានបន្ដថា នៅមុនពេលកើតហេតុវេលារសៀលថ្ងៃទី១០ ខែគុម្ភៈ ឆ្នាំ២០១៦ ជនរងគ្រោះបានជិះម៉ូតូក្នុងឯកសណ្ឋានជាមន្រ្ដីនគរបាលក្នុងគោលបំណងទៅទិញទូរស័ព្ទខណៈនោះជនសង្ស័យឈ្មោះ ខាន់ ចាន់ បានជិះម៉ូតូម៉ាកស៊ុយហ្សូគីវីវ៉ាពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AO-9919 ក្នុងស្ថានភាពស្រវឹងទៅបុកម៉ូតូជនរងគ្រោះតែមិនបណ្ដាលឲ្យខូចខាតអ្វីធ្ងន់ធ្ងរទេ ខណៈនោះជនរងគ្រោះបាននិយាយណែនាំទៅជនសង្ស័យមិនគួរជិះម៉ូតូក្នុងស្ថានភាពស្រវឹងនោះទេ ។ គ្រានោះជនសង្ស័យក៏បាននិយាយសូមទោសទៅជនរងគ្រោះហើយក៏ជិះចេញបាត់ទៅ រីឯជនរងគ្រោះបានអង្គុយរកទិញទូរស័ព្ទខណៈពេលដែលជនរងគ្រោះកំពុងអង្គុយភ្លេចខ្លួនជនសង្ស័យបានលបទៅពីក្រោយយកមួកសុវត្ថិភាពវាយប្រហារទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសបែកក្បាលហូរឈាមស្រោចខ្លួន ទើបជនសង្ស័យនិងបក្ខពួកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ទៅ ។

ក្រោយពីមានហេតុការណ៏កើតឡើងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានចុះទៅអន្ដរាគមន៏នៅកន្លែងកើតហេតុបើកវីដេអូឃ្លីបកាម៉ារាសុវត្ថិភាពផ្ទះលក់ទូរស័ព្ទដៃយីហោ ឆាយ គីម ឃើញពីសកម្មភាពនិងភិនភាគរបស់ជនសង្ស័យហើយសមត្ថកិច្ចក៏បានបន្ដស្រាវជ្រៀវរកអត្ដសញ្ញាណជនសង្ស័យឈានដល់ចាប់ខ្លួនបានម្នាក់ខណៈដែលម្នាក់កំពុងរត់គេចខ្លួន ។

ជនសង្ស័យបានសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសពិតប្រាកដមែន ។ ជនសង្ស័យបានបញ្ជាក់ថា ក្រោយពីទទួលការណែពីជនរងគ្រោះខ្លួនមានក្ដីខឹងសម្បាយ៉ាងខ្លាំងក៏ទូរស័ព្ទហៅបក្ខពួកម្នាក់ទៀតជិះម៉ូតូត្រឡប់ក្រោយកាត់មួកសុវត្ថិភាពមកលបលួចវាប្រហារទៅលើជនរងគ្រោះខណៈជនរងគ្រោះកំពុងអង្គុយភ្លេចខ្លួននៅខាងមុខហាងលក់ទូរស័ព្ទដៃ ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលក្រុងតាខ្មៅកសាងសំណុំរឿងពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្ដកណ្ដាលដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់ ។ ស្អាងជ័យ

...

image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print