​ទីបំផុត! កូនស្រី​លួចលាក់​របស់​ស្ដេចបែលហ្ស៉ិក ក្រោយតតាំងក្ដីអស់រយៈពេលជាង២០ឆ្នាំ ក្លាយជា​ព្រះ​នាង​ហើយ

ចែករំលែក៖

អន្តរជាតិ៖ សំណុំរឿងកូនស្រីលួចលាក់របស់ស្ដេចបែលហ្ស៉ិក ផ្ទុះឡើងនៅឆ្នាំ១៩៩៧ ពេលដែលនាង Delphine Boel ត្រូវបានអះអាងថាជាកូនស្រីរបស់ស្ដេច Albert II រហូតទើបដល់ឆ្នាំ២០១៩ ប៉ុណ្ណោះ ដែលតុលាការសម្រេចឲ្យមានការធ្វើតេស្ត DNA ដើម្បីរកការពិតបន្ទាប់ពីឈ្នះក្ដីដ៏យូរអង្វែងមួយនេះ វិចិត្រករគំនូរម្នាក់គឺនាង Delphine Boel វ័យ៥២ឆ្នាំ បានក្លាយជាព្រះនាងរបស់ប្រទេសតំបន់អឺរ៉ុបមួយនេះ។

បើតាមការបញ្ជាក់របស់លោក Marc Uyttendaele ដែលជាមេធាវីរបស់លោកស្រី Delphine Boel  បានអះអាងប្រាប់ទីភ្នាក់ងារព័ត៌មានAFP ថា បន្ទាប់ពីតុលាការទីក្រុងព្រុសែឯកភាពលើលទ្ធផលធ្វើតេស្ត DNA រវាងនាង និងអតីតមហាក្សត្របែលហ្ស៊ិកស្ដេចAlbert II នៅថ្ងៃទី ខែតុលា ឆ្នាំ២០២០ ទើបដឹងការពិត «​តុលាការបញ្ជាក់ថា ស្ដេច Albert II ពិតជាឪពុកនាងមែន​» ​​ជាមួយគ្នានោះ តុលាការបែលហ្ស៊ិក ក៏បានយល់ព្រមតាមសំណើផ្សេងទៀតរាប់ទាំងការទទួលបានការយកចិត្តទុកដាក់ដូចបុត្រាបុត្រីឯទៀតដែរ

សូមជម្រាបថា ការសម្រេចរបស់តុលាការទីក្រុងព្រុសែ ទំនងជាបញ្ចប់សំណុំរឿងមិនទទួលស្គាល់ខ្លួនឯងរបស់អតីតប្រមុខរដ្ឋបែលហ្ស៊ិកដែលបានដាក់រាជ្យកាលពីឆ្នាំ២០១៣

បច្ចុប្បន្ននាង Delphine Boel នឹងក្លាយទៅជាព្រះនាង Delphine Saxe-Cobourg នៃរាជាណាចក្របែលហ្ស៊ិក ។ខណៈដែលមហាក្សត្របែលហ្ស៊ិកសព្វថ្ងៃ Phillip ជាបុត្រាស្របច្បាប់របស់ទ្រង់ Albert II នឹងក្លាយជាព្រះរាមរបស់ព្រះនាងថ្មី៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print