អណ្តូងទឹកចំនួន៦ត្រូវបានប្រជា ពលរដ្ឋក្នុងស្រុក២ ទទួលយកប្រើប្រាស់ពីលោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា

ចែករំលែក៖

ខេត្តសៀមរាប៖ អណ្តូងទឹកចំនួន៦ក្នុងស្រុកចំនួន២ ក្នុងភូមិពាក់ស្ពៀ ភូមិថ្នល់ដាច់ ភូមិក្របៅ ឃុំសង្វើយ ស្រុកជីក្រែង និងភូមិទូលក្រួស ភូមិពើងឆាត ភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានលោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងនាយកសមាគមបេសកកម្មដំណឹងល្អ បានសហការជាមួយក្រុមហ៊ុន BemaRealEstate co.Ltd ចុះចែកជូនប្រជាពលរដ្ឋប្រើប្រាស់តាមតម្រូវការនិងកាត់បន្ថយទឹកប្រើប្រាស់ជាលក្ខណណ:គ្រួសារ។
ការប្រគល់អណ្ដូងទឹកចំនួន៦នេះ បានធ្វើឡើងកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ដោយមានមានការចូលរួមពីលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី លោក តាន់ ប៊ុនឆន អភិបាលស្រុកជីក្រែង និងប្រជាពលរដ្ឋច្រើននាក់ចូលរួមទទួលផងដែរ។

លោក ខាន់ ខុន មានប្រសាសន៍ថា ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការដោះស្រាយក្តីកង្វល់ ដែលជាសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ក្រុមការងាររបស់លោកបានធ្វើអអណ្តូងទឹកចំនួន៦អណ្តូង ដែលមានទីតាំងផ្សេងៗគ្នា ក្នុងស្រុកចំនួនពីរក្នុងខេត្តសៀមរាបជូនដល់ប្រជាពលរដ្ឋក្នុងភូមិនេះទុកប្រើប្រាស់ជារៀងរហូតចៀសវាងការលំបាករបស់បងប្អូនយើង។
លោកបានថ្លែងថា ការលំបាករបស់ប្រជាពលរដ្ឋ ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចម្តងណាឡើយ គឺបានជួយគ្រប់ពេលវេលាចាប់តាំងពីសម្តេចតស៊ូរំដោះប្រទេសផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម កសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបានស្វែងរកសន្តិភាពជូនជាតិកម្ពុជា តាមរយៈគោលនយោបាយឈ្នះ=ឈ្នះ រួបរួមគ្នា ក្រោមដំបូលតែមួយ និងបានការពារសន្តិភាពបានពេញលេញ យ៉ាងពិតប្រាកដ ដោយមិនឲ្យមានសង្រ្គាមរហូតដល់សព្វថ្ងៃ។

ក្នុងឱកាសនោះដែរអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ មានចិត្តរំភើបរីករាយ និងបានថ្លែងអំណរគុណចំពោះប្រតិភូជាពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាក និងជីវភាពប្រជាពលរដ្ឋ ក៏ដូចជាយុទ្ធជន និងសូមគាំទ្រសម្ដេច ដើម្បីដឹកនាំនាវានៃកម្ពុជាក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។
អាជ្ញាធរនិងប្រជាពលរដ្ឋបានជូនពរលោក ខាន់ ខុន និងលោកស្រី ឃឹម បុផ្ផា រួមទាំងក្រុមគ្រួសារសូមឲ្យមានសេចក្តីសុខ សេចក្ត្តីចម្រើននិងជោគជ័យគ្រប់ភារកិច្ច៕
ដោយ÷ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print