មានមន្ត្រីជាន់ខ្ពស់៧រូបនៅសេតវិមានឆ្លងកូវីដ​-១៩

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រំា និងមន្ត្រី​៦រូបផ្សេងទៀតនៅសេតវិមានបានឆ្លងកូវីដ​-១៩ បង្កក្តីបារម្ភយ់ាងខ្លាំង ។ សារព័ត៌មានBloombergនៅថ្ងៃទី​៣ ខែតុលា បានផ្សាយថា​ ក្នុងរយៈពេល​២៤ម៉ោងកន្លងមក មានមនុស្ស៧នាក់រកឃើញឆ្លងកូវីដ​-១៩​នៅសេតវិមាន ។ ក្រៅពីប្រធានាធិបតីដូណាល់ ត្រាំ និង ភរិយាMelania Trump នៅមានទីប្រឹក្សាជាន់ខ្ពស់លោកស្រី Hope Hicks សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋពីររូប គឺលោកThom Tillis និង Mike Lee ព្រមទាំងនាយកមហាវិទ្យាល័យ Notre Dame John I. Jenkins និងទីប្រឹក្សាសេតវិមាន លោកស្រី Kellyanne Conway។
លោកស្រី Kellyanne Conway គឺជាការណីឆ្លងកូវីដ​-១៩ថ្មីបំផុត​។ នៅក្នុងសេចក្តីប្រកាស​នៅលើបណ្តាញសង្គម​Twitter កាលពីថ្ងៃទី​២ ខែតុលា លោកស្រី​ Kellyanne Conway បានប្រកាសថា «ខ្ញុំមានអាការក្អកតិចៗ ប៉ុន្តែសុខភាពនៅតែល្អធម្មតា ហើយខ្ញុំក៏បានចាប់ផ្តើម​កាត់ផ្តាច់តាមសំណើរបស់គ្រូពេទ្យ​»។ ករណីឆ្លងទាំង​៧រូបខាងលើ​​គឺបានចូលរួម ក្នុងព្រឹត្តិការណ៍កាលពីថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ ពេលនោះគឺប្រកាសពីសមាសភាពចៅក្រមតុលាការជាន់ខ្ពស់ ។
នៅក្នុងពិធីតែងតាំងចៅក្រម គឺលោកស្រី Amy Coney Barrett មានភ្ញៀវអញ្ជើញជាច្រើន​​ហើយមិនមានពាក់ម៉ាស់ការពារនោះឡើយ និងអង្គុយក្បែរគ្នាទៀតផង មិនមានគម្លាតសុវត្ថិភាព ។ នៅពេលនោះមានតែរដ្ឋមន្ត្រីសុខាភិបាលប៉ុណ្ណោះ​ដែល​រក្សាគម្លាតហើយពាក់ម៉ាស់ការពារ។
ក្រៅពីនេះ អ្នកសារព័ត៌មាន​​ប្រចាំសេតវិមានមួយរូប និង៣រូប​ទៀត របស់ Washington Post ប្រចាំនៅសេតវិមានក៏បានធ្វើតេស្តវិជ្ជមានចំពោះកូវិដ-១៩ ផងដែរ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print