ខេត្តកណ្តាល៖ លោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ ២០២០ បានសម្រេចចេញដីកាឃុំខ្លួនឃាតកចាក់សម្លាប់គូស្នេហ៍ខ្លួនឯងស្លាប់នៅកណ្តាលផ្លូវ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ឃាតកម្ម” តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២២និង៣០នាទី នៅចំណុចផ្លូវលេខ២១៥ ភូមិព្រែកហូរកេីត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនត្រូវចោទឈ្មោះសុខ សោភ័ណ្ឌ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិជេីងព្រៃ២ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរកសិករ។
ជនរងគ្រោះឈ្មោះកៅ ស្រីកែវ ភេទស្រី អាយុ២៧ឆ្នាំមានទីលំនៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល មុខរបរនៅផ្ទះ ។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានប្រាប់ឱ្យដឹងថា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២២និង៣០នាទី នៅចំណុចផ្លូវលេខ២១៥ ភូមិព្រែកហូរកេីត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជនរងគ្រោះនិងជនសង្ស័យដែលបានទំនាក់ទំនងស្រឡាញ់គ្នាអស់រយ:ពេលប្រហែល៨ខែមកហេីយដោយបានរៀបចំសែនព្រេនចាស់ទុំបងប្អូនខាងស្រី(ជនរងគ្រោះ)ដឹងឮ។ក្រោយមកទាំងពីរនាក់បានមកជួលបន្ទប់ស្នាក់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្ត
កណ្តាលដេីម្បីស្នាក់នៅជាមួយគ្នាម្តងម្កាល ដោយភាគីខាងប្រុសមានប្រពន្ធកូនរួចហេីយនៅឯភូមិជេីងព្រៃ ។ក្នុងការស្នាក់នៅជាមួយគ្នាភាគីខាងប្រុស(ជនសង្ស័យ)មានការប្រចណ្ឌខាងស្រី(ជនរងគ្រោះ)ព្រោះមានការសង្ស័យមានប្រុសថ្មីទៀត។ លុះដល់ថ្ងៃកេីតហេតុខាងលេី ពេលភាគីខាងប្រុសមកដេកនៅបន្ទប់ជួលភាគីខាងស្រីចេះតែដេញឱ្យទៅផ្ទះខុសប្លែកពីសព្វដង ធ្វេីឱ្យជនសង្ស័យកាន់តែសង្ស័យខ្លាំងឡេីងៗ ទេីបមិនព្រមទៅផ្ទះនៅភូមិជេីងព្រៃទេនៅចាំឃ្លាំមេីល។ បន្ទាប់មកជនរងគ្រោះបានប្រាប់ជនសង្ស័យឱ្យឌុបទៅសួរសុខទុក្ខអ្នកនៅបន្ទប់ជួលជិតគ្នាដែលឆ្លងទន្លេនៅគ្លីនីកនិងសម្ភពផល្លី។ ពេលមកដល់គ្លីនិកជនរងគ្រោះបានដេញជនសង្ស័យឱ្យទៅផ្ទះទៀត តែជនសង្ស័យនៅចាំតាមឃ្លាំ
មេីលនៅជិតនោះដដែល។ មួយសន្ទុះក្រោយមកស្រាប់តែឃេីញជនរងគ្រោះដេីរចេញពីគ្លីនិកបណ្តេីរនិយាយទូរស័ព្ទបណ្តេីរ រួចឡេីងជិះម៉ូតូឌុបឆ្ពោះទៅកន្លែងកេីតហេតុ ទេីបជនង្ស័យជិះម៉ូតូតាមដានពីក្រោយរហូតដល់កន្លែងកេីតហេតុដែរក៏ឃេីញជនរងគ្រោះចូលទៅក្នុងផ្ទះឈេីមួយមានមនុស្សប្រុសពីរបីនាក់កំពុងផឹកស៊ីនៅក្រោមសំយាបមុខផ្ទះ។ពេលនោះជនរងគ្រោះបានអង្គុយផឹកស៊ីជាមួយគេដែរ ឃេីញដូចនេះជនសង្ស័យបានចូលទៅហៅជនរងគ្រោះឱ្យចេញទៅផ្ទះវិញតែនាងមិនព្រមចេញធ្វេីឱ្យជនសង្ស័យកាន់តែខឹងខ្លាំងៗ ហើយឃេីញកូនកាំបិតនៅលេីតុបានយកដាក់ចូលហោប៉ៅខោរួចនាំជនរងគ្រោះចេញមកក្រៅឱ្យឡេីងជិះម៉ូតូជាមួយ តែជនរងគ្រោះមិនព្រមជិះទេសុខចិត្តដេីរ។ចំណែកឯជនសង្ស័យបានជិះម៉ូតូតាមពីក្រោយរហូតដល់កន្លែងកេីតហេតុខាងលេីក៏មានការប្រទាញប្រទង់គ្នាទេីបជនសង្ស័យយកកូនកាំបិតចុងស្រួចចាក់ទៅលេីជនរងគ្រោះមួយកាំបិតចំលេីដងកាំបិតខាងស្តាំបណ្តាលឱ្យជនរងគ្រោះដួលផ្កាប់មុខទៅលេីថ្នល់ ភ្លាមនោះជនសង្ស័យបានចាក់បន្ថែមចំនួនពីរកាំបិតទៀតចំខ្នងនិងកញ្ចឹងករួចហេីយជនសង្ស័យបានជិះម៉ូតូសំដៅទៅប៉ុស្តិ៍នគរបាលរដ្ឋបាលអំពៅព្រៃដេីម្បីចូលទៅសារភាពប្រាប់សមត្ថកិច្ចនូវទោស
កំហុសរបស់ខ្លួន ៕ ដោយ៖ ឆ ដា