លោក ដួង តារា ៖ ប្អូន ហ៊ុន សុហេង ជាជនពិការ និងធ្លាប់ជាយុវជនគំរូ ក្នុងកម្មវិធីខ្ញុំជាយុវជនគំរូកម្ពុជាក្នុងផេកសម្តេច ជិតចូលរោងការហើយ

ចែករំលែក៖

ភ្នំពេញ៖ លោក ដួង តារា ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងនៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ នេះថា៖ ប្អូន ហ៊ុន សុហេង ជាជនពិការ និងធ្លាប់ជាយុវជនគំរូ ក្នុងកម្មវិធីខ្ញុំជាយុវជនគំរូកម្ពុជាក្នុងផេកសម្តេច ជិតចូលរោងការហើយ។ ជាមួយនឹងក្តីអាណិតស្រឡាញ់ លោក ដួង តារា បានខិតខំជួយប្អូនប្រុស តាមរយៈបងប្អូនយើងជួយចងដៃប្អូនផង។

លោកថ្លែងបន្តថា៖ សូមអញ្ជើញបងប្អូនចូលរួមចងដៃបុរសពិការម្នាក់ផង!
សូមបណ្តាញសារព័ត៌មានចូលរួមហៅភ្ញៀវជួយប្អូន និង សូមបងប្អូន Share ហៅភ្ញៀវជួយប្អូនផង!(ABA 001337035)។

លោក ដួង តារា បញ្ជាក់ថា៖ ប្អូន ហ៊ុន សុហេង ជាជនពិការ និងធ្លាប់ជាយុវជនគំរូ ក្នុងកម្មវិធីខ្ញុំជាយុវជនគំរូកម្ពុជាក្នុងផេកសម្តេច។ ប្អូនប្រុសកំព្រាម្តាយ កំពុងមានជីវភាពខ្វះខាតទីទាល់ក្រខ្លាំង ។ ប្អូនបានឃើញនារីម្នាក់ដែលគាត់ពេញចិត្ត ហើយនារីម្នាក់នោះក៏ពេញចិត្តគាត់ដែរ។ អ្នកទាំងពីរមានបំណងរៀបការជាមួយគ្នាដើម្បីផ្តល់ភាពកក់ក្តៅអោយគ្នាទៅវិញទៅមករហូតវចាស់សក់ស្កូវ។ ប៉ុន្តែដោយសារជីវភាពក្រីក្រខ្លាំងពេក អ្នកទាំងពីរមិនមានលទ្ធភាពអាចរៀបការនឹងគ្នាបាន។ ប្អូនប្រុសដាច់ចិត្តសុំខ្ញុំអោយជួយហៅភ្ញៀវជួយគាត់ផង។

លោកថា៖ ខ្ញុំមានជំនឿថា យើងទាំងអស់គ្នាអាចជួយគាត់បាន! ខ្ញុំសូមអញ្ជើញបងប្អូនចូលរួមចងដៃជនពិការម្នាក់អោយគាត់សម្រេចបំណងបានរៀបការជាមួយនារីម្នាក់ដែលបានតាំងចិត្តនឹងមើលថែគ្នាលុះជីវិតចុងក្រោយ។ គម្រោងថវិកាសម្រាប់ពិធីមង្គលការទាំងមូលគឺ $5,000 (ប្រាំពាន់)។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print