ស្ទឹងពោធិ៍សាត់ មានកម្ពស់ទឹកកើនឡើង ក្នុងកម្រិតត្រូវប្រកាសអាសន្ន ជាលើកទី២, សូមពលរដ្ឋប្រុងប្រយ័ត្ន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹង ពីស្ទឹងពោធិ៍សាត់ មានកម្ពស់ទឹកកើនឡើង ក្នុងកម្រិតត្រូវប្រកាសអាសន្ន ជាលើកទី២, សូមពលរដ្ឋប្រុងប្រយ័ត្ន។

បន្ទាប់ពីការតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុដ៏យម ដោយឃើញការវិវត្តនិងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែ តុលា ឆ្នាំ២០២០នេះ ប្រពន្ធ័សម្ពាធទាប នឹងបន្តអូសន្លាយឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់ជាមួយសម្ពាធទាបមួយ នៅលើសមុទ្រចិនខាងត្បូង ។ ក្នុងស្ថានភាពបែបនេះនៅតាមជួរភ្នំក្រវាញ មានភ្លៀងធ្លាក់បន្តបន្ទាប់ ដោយឡែកនៅក្នុងខេត្តពោធិ៍សាត់
ដើម្បីត្រៀមលក្ខណ:ការពារគ្រោះធម្មជាតិទឹកជំនន់តាមដងស្ទឹងដែលអាចកើតមានជាលើក ទី២ក្នុងខេត្តពោធិ៍សាត់មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបជូនថាបន្ទាប់ពីបានធ្វើការសង្កេត តាមដានលើស្ថានភាពអាកាសធាតុ រួចមកឃើញថាមានភ្លៀងធ្លាក់ពីតំបន់ជួរភ្នំក្រវាញ ស្ទឹងធំ ស្ទឹងអារ៉ែនិង ស្ទឹងព្រៃខ្លុង មានកំរិតខ្ពស់មកលើដងស្ទឹងពោធិ៍សាត់ ។ ឥទ្ធិពលនៃស្ទឹងខាងលើនេះ នឹងធ្វើអោយទឹកស្ទឹង ពោធិ៍សាត់ មានសន្ទុះកើនឡើងបន្តបន្ទាប់ និងអាចបង្កអោយមានទឹកជំនន់នៅក្នុងខេត្តពោធិ៍សាត់។ យោងតាមស្ថានភាពអាកាសធាតុខាងលើ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត សូមជម្រាបជូនដំណឹង ដល់អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋ រស់នៅតាមដងស្ទឹងពោធិ៍សាត់ និងស្ទឹងពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ជស្លៀស ប្រជាពលរដ្ឋដែលងាយរងគ្រោះ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print