ចំណេះដឹងទូទៅ៖ ស្ទើរតែមិនជឿសោះថា សត្វរុយអាចធ្វើឲ្យកសិករនៅកម្ពុជា ចិញ្ចឹមយកពងរបស់វាលក់ក្នុង ១ ខាំបាន ១០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ជាទូទៅប្រជាពលរដ្ឋគ្រប់រូបតែងតែគិតថា សត្វនេះជាសត្វកខ្វក់ និងជាភ្នាក់ងារចម្លងមេរោគជាដើម។ ប៉ុន្តែអ្វីដែលយើងគិតមិនដល់នោះ គឺសត្វរុយទាំងអាចឲ្យប្រជាកសិករនៅកម្ពុជា អាចចិញ្ចឹមវាយកពង ដើម្បីលក់ក្នុង ខាំបានតម្លៃ ១០០ដុល្លារឯណ្ណោះ

ជាក់ស្តែង សត្វរុយត្រូវបានកសិករចិញ្ចឹមដើម្បីបម្រើឱ្យវិស័យកសិកម្ម និងបរិស្ថាននៅកម្ពុជាជាលើកដំបូង ដោយពងសត្វរុយ Black Sodier Fly មួយខាំតម្លៃ ១០០ ដុល្លារហើយអត្រាញាស់ក្លាយជាសត្វរ៉ុយអាចបានពី ១០០ ទៅ ២០០ គីឡូក្រាម ចំពោះពូជដង្កូវកើតចេញពីរុយវិញក្នុងមួយគីឡូក្រាមតម្លៃ ១០ ដុល្លារ។

បើតាមសម្តីម្ចាស់កសិដ្ឋានចិញ្ចឹមរុយ BSF នៅរាជធានីភ្នំពេញលោក សៅ សែនសំណាង បានប្រាប់ឱ្យដឹងថា សត្វរុយមានចំនួន ២៦០០ប្រភេទហើយរុយដែលមានអត្ថប្រយោជន៍មានតែចំនួន ៣៥០ ប្រភេទប៉ុណ្ណោះ ហើយរុយដែលលោកចិញ្ចឹមនេះមានឈ្មោះថា Black Sodier Fly ជាប្រភេទសត្វរុយមានសារធាតុចិញ្ចឹមប្រូតេអ៊ីនជាង ៤០% ខុសពីសត្វរុយធម្មតាដែលភ្នាក់ងារចម្លងមេរោគរោមអាហារកាកសំណល់កខ្វក់ និងលាមកជាដើម។

ម្ចាស់កសិដ្ឋាន បន្តថា « សត្វរុយនេះត្រូវបានចិញ្ចឹមសម្រាប់យកទៅធ្វើជាចំណីរបស់មាន់ ទា ត្រី កង្កែប និងសត្វផ្សេងៗទៀត ព្រោះសត្វរុយប្រភេទនេះ មានសារធាតុប្រូតេអ៊ីនខ្ពស់ពេលយកទៅឱ្យសត្វវាស៊ីឆាប់ធំធាត់លឿន និងទទួលបានផលច្រើន។ បន្លែផ្លែឈើរលួយហ្នឹង វាបំលែងសារធាតុទាំងអស់ទៅជាអាហារ ហើយទៅជាជីកំប៉ុសទៀតពេលយើងចិញ្ចឹម គឺយើងមានរបៀបនៃការគ្រប់គ្រង។ ដូច្នេះរុយហ្នឹង វាមានតម្លៃ យើងមិនអាចឱ្យវាហើរពាសវាលពាសកាលបានទេ ចំពោះការហើរក៏ទៅណាអត់រួចដែរ ព្រោះទីកន្លែងរបស់យើងមានសត្វចាបត្រចៀកកាំ មិនអាចទៅដល់ផ្ទះបងប្អូនទេ »

ដោយឡែកកសិកររស់នៅភូមិខ្វិតទួលឃ្លាំង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង លោក ប៊ុន ចាន់វីរៈ ក៏បានបញ្ជាក់ដែរថា ការចិញ្ចឹមរុយនេះ គឺមិនមែនជារឿងប្លែកនោះទេ ព្រោះនៅប្រទេសធំៗ រីកចម្រើនខាងកសិកម្ម ក៏គេបានយល់ពីអត្ថប្រយោជន៍នៃសត្វរុយនេះ គឺគេចិញ្ចឹមវាជាលក្ខណៈធម្មតាទៅហើយ។

លោកបញ្ជាក់ថា ពូជរុយដែលលោកយកមកចិញ្ចឹមនេះ គឺមិនបានយកមកពីណានោះទេ ដោយលោកមានវិធីសាស្រ្តក្នុងការទាក់ទាញវាឱ្យមកពងកូនតាមរយៈការដាក់ចំណីក្នុងកន្លែងមួយមានរៀបចំជាធុងដាក់កាកសំណល់ផ្ទះបាយ និងផ្លែឈើស្អុយរលួយឱ្យវាស៊ីជាដើម។បន្ទាប់មកវានឹងពងនៅលើកាកសំណល់ទាំងអស់នោះ ហើយយកពងនោះទៅដាក់កន្លែងណាមួយ។ បន្ទាប់ពីរបីថ្ងៃក្រោយមក វានឹងញាស់ជាដង្កូវអាចឱ្យសត្វមាន់ទា ត្រី និងសត្វផ្សេងៗស៊ី។

លើសពីនេះ នៅពេលយើងទុកបាន ១៥ ថ្ងៃបន្ទាប់មកទៀតដង្កូវនោះនឹងក្លាយជារុយ។ បានអាយុ ថ្ងៃវានឹងពងបន្តទៀត។ លោកបន្តថា « រុយផ្ទះធម្មតា វាពងលើកសំណល់ តែរុយនេះវាពងពីលើសំណល់ហ្នឹង យើងត្រូវដាក់អីមួយជាន់ដើម្បីទ្រាប់វា បន្ទាប់មកយើងនឹងយកឈើដើម្បីទ្រាប់វា បងប្អូនអាចយកឈើ ឫក្រដាសឡាំងដែលមានប្រហោងៗរុយនឹងវាពងនៅលើហ្នឹង បើបងប្អូនដាក់នៅក្នុងម្លប់មិនចាំបាច់គ្របវាទេ បើបងប្អូនដាក់នៅខាងក្រៅត្រូវគ្របវាតែទុកប្រហោងសម្រាប់រុយចូលពង យើងទុកវាមួយសប្តាហ៍ ឫពីរសប្តាហ៍រុយនឹងវាមកពង ដូច្នេះបន្ទាប់មកយើងយកវាមកភ្ញាស់ ដោយប្រើចំណីផ្សេងៗ នៅពេលដែលវាញាស់ហើយវានឹងស៊ីកាកសំណល់ក្នុងផ្ទះនឹងអស់ វាស៊ីអស់ហើយយើងមើលវាថាវាធំនៅ ពេលវាធំហើយ យើងយកទៅចាក់ឱ្យមាន់ស៊ី »៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print