អតីតតារាចម្រៀង អែន ជី សម្រាលបានកូនប្រុសដ៏គួរឲ្យខ្នាញ់ឈ្មោះក៏ពិរោះ

ចែករំលែក៖

  ភ្នំពេញ៖ ទីបំផុតអតីតតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ អ្នកនាង គង់សុកញ្ញា ហៅអែនជី សម្រាលបានកូនប្រុសដ៏គួរឲ្យស្រលាញ់ហើយ។ កូនប្រុសនេះគឺជាដំណក់ឈាមរួមគ្នាលើកដំបូងជាមួយស្វាមីហើយបន្ទាប់ពីរៀបមង្គលការបានជាង២ឆ្នាំ។

កូនប្រុសរបស់នាងឈ្មោះក៏ពិរោះមុខមាត់ក៏គួរឲ្យខ្នាញ់មានឈ្មោះថា គង់ វីរៈអ៊ីដេន និងមានទម្ងន់ ,៥២ គីឡូក្រាម និងបានសម្រាលក្នុងមន្ទីរពេទ្យមួយនៅរាជធានីភ្នំពេញនៅរសៀលថ្ងៃទី០៤ ខែតុលាឆ្នាំ ២០២០នេះ ។ កូនប្រុសដែលតារាស្រីរូបនេះទើបនឹងសម្រាលបាននឹងជួយឲ្យគ្រួសារតូចនេះមានសុភមង្គលកាន់តែខ្លាំងខណៈកន្លងមកនាងទទួលបានការថ្នាក់ថ្នមខ្លាំងពីស្វាមី និងទទួលបានកាដូពិសេសពីស្វាមី រួមទាំងដំណើរកម្សាន្តរួមគ្នាជាការបន្ធូអារម្មណ៍ជាញឹកញាប់ផងដែរ។

គួរបញ្ជាក់ដែរថាតារាចម្រៀង អែន ជី បានបញ្ចប់ការងារជាតារាច្រៀងក្រោយពីរឿមង្គលការជាមួយលោកគង់ សុខអេង កាលពីអំឡុងខែមេសា ឆ្នាំ២០១៨  នាងបានប្រឡូកក្នុងអាជីពជាអ្នកជំនួញលើអាហាដ្ឋាន ពិសេសការលក់ផលិតផលថែរក្សាសម្រស់យ៉ាងជោគជ័យ។ នាងទទួលបានការថ្នាក់ថ្នមពីស្វាមីខ្លាំង ពិសេសក្រោយពេលនាងមានកូនលើកដំបូង។ គួរបញ្ជាក់ដែរថាក្រោយរៀបការមានស្វាមី ជីវភាពវិញកាន់តែធូរធារហូតនាងមានលទ្ធភាពទិញបានផ្ទះវីឡា និងជិះរថយន្តទំនើបៗទៀត ដែលក្រៅពីមានហាងសម្លៀកបំពាក់ផ្ទាល់ខ្លួន នាងក៏លក់ផលិតផលថែសម្រស់តាមអនឡាញដ៏មានប្រជាប្រិយ៕  

        

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print