ព្រះមហាក្សត្រ ហ្សកដង់(Jordan) អនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីលាលែងចេញពីតំណែង

ចែករំលែក៖

ព្រះមហាក្សត្រ ហ្សកដង់ Abdullahបានយល់ព្រមទៅលើលិខិត សុំលាលែងចេញពីតំណែងរបស់នាយករដ្ឋមន្ត្រី Omar al-Razzaz ។ ប៉ុន្តែព្រះអង្គបានស្នើដល់ នាយករដ្ឋមន្ត្រីមន្តដឹកនាំប្រទេសរហូតដល់ រកបានអ្នកជំនួស។
ប្រព័ន្ធផ្សព្វផ្សាយ ហ្សកដង់បានផ្សាយថា ព្រះមហាក្សត្រ Abdullah បានយល់ព្រមលើលិខិតលាលែងចេញពីតំណែងរបស់នាយករដ្ឋមន្ត្រី ដោយមូលហេតុ គ្រប់គ្រងមិនបានល្អក្នុងសកម្មភាពទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។
ព្រះមហាក្សត្រ Abdullah បានបង្ហាញក្តីសង្ឃឹមថា ការកែទម្រង់ទ្រង់ទ្រាយធំនិងជួយដល់ប្រទេសជាតិឆ្លងផុតដំណាក់កាលលំបាកបំផុត បង្កឡើងដោយកូវីដ១៩ ក៏ដូជាការធ្លាក់ចុះនៃសេដ្ឋកិច្ចជាតិ។
ព្រះមហាក្សត្រ Abdullah បានប្រកាសរំលាយរដ្ឋសភា កាលពីថ្ងៃទី២៧ខែកញ្ញា ។ តាមរដ្ឋធម្មនុញ្ញ ការរំលាយរដ្ឋសភាមានន័យថា គណរដ្ឋមន្ត្រីក៏ត្រូវលាលែងចេញពីតំណែងផងដែរ ក្នុងនោះមាននាយករដ្ឋមន្ត្រី ដើម្បីរៀបចំ បង្កើតរដ្ឋាភិបាលថ្មី។
រដ្ឋាភិបាលថ្មីនឹងរៀបចំការបោះឆ្នោត នៅហ្សកដង់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១០ខែវិច្ឆិកា។ ការបោះឆ្នោតត្រូវបានធ្វើឡើងក្នុងពេលដែល ប្រទេសនេះប្រឈប់ការឆ្លងរាលដាល កូវីដ១៩ កើនឡើងខ្ពស់ កាលពីខែកញ្ញាកន្លងមក។
ប្រទេសហ្សកដង់មានករណីឆ្លងក្នុងមួយថ្ងៃជាង១ពាន់នាក់ក្នុងខែតុលានេះ ធ្វើឲ្យចំនួនអ្នកឆ្លងសបរុប កើនឡើងដល់ទៅជិត១៥ពាន់នាក់ហើយនិង ស្លាប់៨៨នាក់៕ ដោយ៖ធីរីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print