កម្លាំងកងរាជ​អាវុធហត្ថ​ខេត្តតាកែវឃាត់ខ្លួនបុរសម្នាក់ដល់​គ្រែ​ដេកករណី​ចែកចាយ​ថ្នាំញៀនដកហូតថ្នាំញៀន២៣​កញ្ចប់

ចែករំលែក៖

ខេត្តតាកែវ​៖ កម្លាំងកងរាជ​អាវុធហត្ថ​ខេត្តតាកែវឃាត់ខ្លួនបុរសម្នាក់​ចែកចាយ​ថ្នាំញៀន​ដុះ​ស្លែរ​អស់​ល័ក្ខណ៍ដល់​គ្រែ​ដេក​តែម្តង។  ហេតុការណ៍ចុះឃាត់ខ្លួននេះកាលពីរសៀល​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២០
នៅ​ភូមិ​បាន​យ ឃុំ​អង្គា​ញ់ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ដោយ​ដកហូត​បាន​ម្ស៉ៅ​ក្រាម​ស​ថ្លា​ចំនួន ២៣​កញ្ចប់​តូច មាន​ទម្ងន់ 8.33g និង​សម្ភារ​សេព​ស្បោង​សម្រាប់​វេច​ខ្ចប់​មួយចំនួនធំ ។​

​លោក ហួត វឿន នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា សង្ស័យមានឈ្មោះ ជា ឃ​ល ភេទ​ប្រុស​៣៨​ឆ្នាំ រស់នៅ​ភូមិ​បាន​យ ឃុំ​អង្កាញ់ ស្រុក​ព្រៃ​កា​ប្បាស ក្នុងនោះ​យើង​បាន​ឆែកឆេ​លើ​ខ្លួន​ជនសង្ស័យ ដកហូត​វត្ថុតាង​រួមមាន​ម្ស៉ៅ​ក្រាម​ស​ថ្លា​ចំនួន​២៣​កញ្ចប់​ទម្ងន់​៨,៣៣​ក្រាម ( ថ្លឹង​ទាំង​សម្បក​ថង់​) ទូរស័ព្ទ​១​គ្រឿង និង​សម្ភារ​វេច​ខ្ចប់​និង​សម្ភារ​សេព​ថ្នាំញៀន ។

លោក ហួត វឿន នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្តតាកែវ បានឲ្យដឹងទៀតថា​ការចាប់ខ្លួន​មុខសញ្ញា​ចែកចាយ​ថ្នាំញៀន​ដុះ​ស្លែ​នេះ​បាន គឺមាន​ការដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក ង៉ែត ចាន់​ធី មេបញ្ជាការរង​កង​រាជ​ងា​វុ​ធ​ហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​ឯកឧត្តម ជីវ ចាន់​តារា ព្រះរាជអាជ្ញា អម​អាយ្យ​ការ​សាលាតំបូង​ខេត្តតាកែវ ទើប​កងកម្លាំង​យើង​ប្រើ​វិធីសាស្ត្រ​ដោយ ក្លែងខ្លួន​ធ្វើជា​អ្នក​ជល់​មាន់ ចាប់ផ្តើម​ធ្វើ​សកម្មភាព នៅវេលា​ម៉ោង​១៥​និង​៣០ នាទី​រសៀល​ថ្ងៃទី​៤ ខែតុលា​ឆ្នាំ ២០២០ ប្រើប្រាស់​កម្លាំង ចំនួន​៨​នាក់​រថយន្ត​១​គ្រឿង ម៉ូតូ ៣​គ្រឿង ។
​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ត្រូវបាន​កម្លាំង​ជំនាញ​ធ្វើការ​សួរនាំ រួច​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ ទៅ​សាលាដំបូង​ខេត្តតាកែវ ដើម្បី​ចាត់ការ​បន្តតាមនីតិវិធី៕

ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print