ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនបុរសម្នាក់ចែកចាយថ្នាំញៀនដុះស្លែរអស់ល័ក្ខណ៍ដល់គ្រែដេកតែម្តង។ ហេតុការណ៍ចុះឃាត់ខ្លួននេះកាលពីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០
នៅភូមិបានយ ឃុំអង្គាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយដកហូតបានម្ស៉ៅក្រាមសថ្លាចំនួន ២៣កញ្ចប់តូច មានទម្ងន់ 8.33g និងសម្ភារសេពស្បោងសម្រាប់វេចខ្ចប់មួយចំនួនធំ ។
លោក ហួត វឿន នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា សង្ស័យមានឈ្មោះ ជា ឃល ភេទប្រុស៣៨ឆ្នាំ រស់នៅភូមិបានយ ឃុំអង្កាញ់ ស្រុកព្រៃកាប្បាស ក្នុងនោះយើងបានឆែកឆេលើខ្លួនជនសង្ស័យ ដកហូតវត្ថុតាងរួមមានម្ស៉ៅក្រាមសថ្លាចំនួន២៣កញ្ចប់ទម្ងន់៨,៣៣ក្រាម ( ថ្លឹងទាំងសម្បកថង់) ទូរស័ព្ទ១គ្រឿង និងសម្ភារវេចខ្ចប់និងសម្ភារសេពថ្នាំញៀន ។
លោក ហួត វឿន នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងទៀតថាការចាប់ខ្លួនមុខសញ្ញាចែកចាយថ្នាំញៀនដុះស្លែនេះបាន គឺមានការដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជងាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា អមអាយ្យការសាលាតំបូងខេត្តតាកែវ ទើបកងកម្លាំងយើងប្រើវិធីសាស្ត្រដោយ ក្លែងខ្លួនធ្វើជាអ្នកជល់មាន់ ចាប់ផ្តើមធ្វើសកម្មភាព នៅវេលាម៉ោង១៥និង៣០ នាទីរសៀលថ្ងៃទី៤ ខែតុលាឆ្នាំ ២០២០ ប្រើប្រាស់កម្លាំង ចំនួន៨នាក់រថយន្ត១គ្រឿង ម៉ូតូ ៣គ្រឿង ។
បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានកម្លាំងជំនាញធ្វើការសួរនាំ រួចកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅសាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ជ្រោយពេជ្រ