នាយករដ្ឋមន្ត្រីម៉ាឡេស៊ីធ្វើចត្តាឡី ស័កដោយខ្លួនឯង ក្រោយជួបជាមួយមន្ត្រី​ឆ្លង​កូវីដ​-១៩

ចែករំលែក៖

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​លោក Muhyiddin Yassinបានសម្រេចចិត្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ក្រោយពេលលោកបានជួបជាមួយរដ្ឋមន្ត្រីទទួលបន្ទុកសាសនា លោក​​ Zulkifli Mohamad al-Bakri ដែលបានធ្វើតេស្តវិជ្ជមានកូវីដ​-១៩​។
សារព័ត៌មានរ៉យទ័រនៅថ្ងៃទី​៥ ខែតុលា បានផ្សាយថា នាយករដ្ឋមន្ត្រី Muhyiddin Yassin បានប្រកាសថា លោកបានសម្រេចធ្វើចត្តាឡីស័ក ១៤ថ្ងៃ ។ កន្លងមកនាយករដ្ឋមន្ត្រីក៏បានធ្វើតេស្តរួចមកហើយដោយមានលទ្ធផលអវិជ្ជមាន​។ បច្ចុប្បន្ន​ម៉ាឡេស៊ីមានករណីឆ្លងកូវីដ​-១៩​សរុបមាន​ ១២,៨១៣នាក់ និងស្លាប់​ ១៣៧នាក់​។
តាមគេហទំព័រ Worldometers​ គិតមកដល់វេលាម៉ោង១៩និង​៣០នាទី ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០ នៅទូទាំងពិភពលោកមានករណីឆ្លង កូវីដ​-១៩ កើនឡើងដល់ទៅ ៣៥,៤៤៤,៤៧៦នាក់ ក្នុងនោះមានអ្នកស្លាប់ ១,០៤២,៦១៦នាក់ និងជាសះស្បើយ ដល់ទៅ ២៦,៦៥០,១២០នាក់​ផងដែរ។
ប្រទេសដែលឆ្លងច្រើនជាងគេ​គឺអាមេរិកដដែល មានអ្នកឆ្លងជាង​ ៧,៦៣៧,៨៦៤នាក់ ស្លាប់​ ២១៤,៦២៦នាក់ ។ ចំណែកលំដាប់លេខពីរគឺឥណ្ឌា​មានអ្នកឆ្លង ៦,៦២៦,២៩១នាក់ និង​ស្លាប់ ១០២,៧៤៦នាក់ ។ តាមការព្យាករ ក្នុងពេលដ៏ខ្លីខាងមុខ ឥណ្ឌា នឹងឈានមុខអាមេរិក ក្លាយជាប្រទេសដែលមានចំ​នួនអ្នកឆ្លងច្រើនជាងគេលើពិភពលោក ដោយបប្ចុច្បន្នចំនួនអ្នកឆ្លង ក្នុងមួយថ្ងៃៗ នៅឥណ្ឌា ច្រើនជាង​អាមេរិក​​ដល់ទៅ​៥-៦ដង​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print