រដ្ឋបាលខណ្ឌសែនសុខ បានបន្តសកម្មភាពប្រមូលនិងដឹកជញ្ជូនសំរាមតាមសង្កាត់និងផ្លូវធំៗក្នុងខណ្ឌ​របស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលខណ្ឌសែនសុខ បានបន្តសកម្មភាពប្រមូល និងដឹកជញ្ជូនសំរាមតាមសង្កាត់ និងផ្លូវធំៗក្នុងខណ្ឌ​របស់ខ្លួន ដោយមានការយកចិត្តទុកដាក់ពីរដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់រថយន្តដឹកសំរាមចំនួន៤គ្រឿងនិងតៃកុងឡាន សហការជាមួយរដ្ឋបាលខណ្ឌ សង្កាត់ទាំង៦ រួមទាំងភ្នាក់ងារអនាម័យចំនួន២នាក់ក្នុងមួយសង្កាត់ចេញធ្វើអន្តរាគមន៍ប្រមូលសំរាមទាំងថ្ងៃទាំងយប់។
ព្រមជាមួយគ្នានេះដែរអាជ្ញាធរខណ្ឌក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ សូមចូលរួមសហការ វេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាមឱ្យបានត្រឹមត្រូវ ជាពិសេសជួយមើលពួកអេតចាយដែលកាយសំរាមចេញពីថង់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការប្រមូលយកសំរាម៕
ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print