ទីតាំងសិប្បកម្មផលិតតៅហ៊ូយ៉ាងលីអុីន ត្រូវអាជ្ញាធរខណ្ឌមានជ័យសហការជាមួយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះត្រួតពិនិត្យ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃ ក្រសួងមហាផ្ទៃ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ សុខ សុមនោ អនុប្រធានលេខាធិការដ្ឋាន គ.ប.ផ.ក សហការជាមួយអាជ្ញាធរខណ្ឌមានជ័យ​ ចុះត្រួតពិនិត្យទីតាំងសិប្បកម្មផលិតតៅហ៊ូដែលមានអាសយដ្ឋាន ផ្ទះលេខ ៦២៣ ផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅ រសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ។

​ ប្រតិបត្ដិការចុះត្រួតពិនិត្យនេះដោយមានការអនុញ្ញាតឲ្យឆែកឆេរលេខ ១៧១ អ.យ.គ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ របស់ លោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។

​ ក្នុងការចុះឆែកឆេរនេះកម្លាំងមន្ត្រីជំនាញបានរកឃើញថា ទីតាំងសិប្បកម្មខាងលើមិនអនុលោមទៅតាមច្បាប់កំណត់មាន៧ចំណុចដូចជា ៖ ១-មិនមានដាក់អក្សរខ្មែរនៅលើផលិតផលចំនួន៧មុខ ។
២-នៅលើសម្បកវេចខ្ជប់ផលិតផលស្លាក សញ្ញា ច . ប . ផ ស្ទួនគ្នាក្នុង១ឃ្លាសញ្ញា ច . ប . ផ ៩ មុខ ។
៣-សង្ស័យមានសារធាតុគីមីខុសច្បាប់ ។ ៤-មិនមានវិញ្ញាបនបត្របញ្ជាក់គុណភាពផលិតផល(ពុំដែលយកទៅពិនិត្យ រាល់៣ខែម្តងដូចច្បាប់បានកំណត់ ) ។ ៥- មិនបានសុំចុះបញ្ជីផលិតផល ច . ប . ផ ចំនួន២មុខ ។
៦-មិនមានកំណត់កាលបរិច្ឆេទលើផលិតផលចំនួន១មុខ ។
៧-ទីតាំងផលិតមិនមានអនាម័យនិង យកផលិតផលCASTIC SODA FCAKE មកលាងសម្អាតសម្ភារឧបករណ៍ផលិត ។

​ ក្រោយពីការចុះត្រួតពិនិត្យរួចមក គណៈកម្មាធិការចម្រុះ ពិនិត្យឃើញថា សិប្បកម្មផលិតតៅហ៊ូយ៉ាងលីអុីន មិនអនុលោមទៅតាមច្បាប់កំណត់ ។ ពុំមានសេចក្ដីសម្រេចស្តីពីការបើកគ្រឹះស្ថានអាហរ័ណ នីហរ័ណ ផលិតផលគ្រឿង សម្អាងរបស់ក្រសួងសុខាភិបាល ។

​ ចំពោះផលិតផលដែលបានរកឃើញ គណៈកម្មាធិការចម្រុះ បានសម្រេច រក្សាទុកវត្ថុតាងទាំងអស់នៅទីតាំងដដែលជាបណ្តោះអាសន្ន និង ដកហូតផលិតផលមួយចំនួនសម្រាប់ធ្វើសំណាក។

​ គួររំលឹកបន្ថែមផងដែរថា ទីតាំងខាងលើនេះកន្លងទៅធ្លាប់ត្រូវបានកម្លាំងជំនាញដដែលចុះធ្វើការឆែកឆេរ ទ្រង់ទ្រាយធំម្តងរួចទៅហើយ ប្រមាណ១ ឆ្នាំមុន ដោយសង្ស័យលើការផលិត តៅហ៊ូខុសច្បាប់ ។ ក្រោយការឆែកឆេររួច កម្លាំងចម្រុះក៏ពុំបានផ្តល់ព័ត៌មានអ្វីទាំងអស់មកកាន់អ្នកសារព័ត៌មានឡើយ ពោលគឺគ្រាកាលនោះគេពុំដឹងពីលទ្ធផលច្បាស់លាស់ អំពីដំណើរការនៃការចុះឆែកឆេរឡើយ គ្រាន់តែប្រភពព័ត៌មានបង្ហើបថា គឺបានចុះពិនិត្យលើគុណភាព តៅហ៊ូ និងពិនិត្យលើច្បាប់ទម្លាប់ អាជីវកម្មប៉ុណ្ណោះ ៕ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print