ពិធីបិទវគ្គហ្វឹកហាត់របស់ក្រុមអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំជាប្រចាំរបស់ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កងកម្លាំងទាំងអស់ ត្រូវតែចូលរួមវគ្គបណ្តុះបណ្តាល និងហ្វឹកហាត់ជាប្រចាំ ដើម្បីបង្កើននូវចំណេះដឹង និងសមត្ថភាព ក្នុងគោលបំណងធានាការការពារឲ្យបាននូវសុខសន្តិភាពជូនប្រជាពលដ្ឋ​ ជាពិសេសត្រូវធានាការពារឲ្យបាននូវសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ-អន្តរជាតិ និង ប្រជាពលរដ្ឋ​។

ឧត្តមសេនីយ៍ឯក ស ថេត តែងរម្លឹកថា៖ មន្ត្រីក្រោមឱវាទតែងតែត្រូវការយកចិត្តទុកដាក់​ និងលេីកទឹកចិត្តពីសំណាក់ប្រធានអង្គភា​ព​ ។

មន្ត្រីល្អត្រូវបានលេីកទឹកចិត្តដោយការសរសេីរ​ ដំឡេីងតួនាទី​ និងឋានន្តរសក្តិ​ ប៉ុន្តែមន្ត្រីអសកម្ម​ ឬល្មេីសច្បាប់មិនត្រូវលេីកលែងឡេីយ​ ។
ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បញ្ជាក់ថា​ មន្ត្រីទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវតែគោរពច្បាប់​ និងគោរពវិន័យកងកម្លាំង​ បេីល្មេីសច្បាប់នឹងទទួលពិន័យកងកម្លាំង​ បេីល្មេីសធ្ងន់ធ្ងរនឹងបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ​ រួចបន្តអនុវត្តតាមនីតិវិធីច្បាប់ដោយគ្មានការលេីកលែងឡេីយ​ ៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print