មីមួយចានកំពុបលើផ្លូវធ្វើឲ្យប្រធានសន្តិសុខផ្សារខឹងសម្បា និងអាជីវករលក់បន្លែថាខ្វះសណ្តាប់ធ្នាប់ទើបមានការប្រតាយប្រតប់គ្នាបង្ករបួសស្នាម

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖សន្តិសុខផ្សារសាមគ្គីក្រុងស្ទឹងត្រែង ខឹងនិងអាជីវករលក់បន្លែព្រោះតែមីមួយចានកំពុបទៅលើផ្លូវ ធ្វើឲ្យសន្ដិសុខផ្សារថា ជះមីលើផ្លូអញ្ចឹងមិនល្អទេ គ្មានសណ្តាប់ធ្នាប់ព្រោះនេះជាផ្លូវសាធារណៈ មិនមែនក្នុងផ្សារទេគាប់ជួនសន្តិសុខរៀបចំសណ្តាប់ធ្នាប់ផងនោះ វាអាចប៉ះពារទៅលើអាជីវករជាច្រើន និងមានការគុំគួនគ្នាផងនោះ ទើបធ្វើឲ្យប៉ះទង្គិចគ្នាមួយប្រាវ បានប្រតាយប្រតប់គ្នា វាយតប់ទាញអាវនិងក្រញៅដោយមានស្លាកស្នាមរៀងៗខ្លួន រួចដាក់ពាក្យបណ្តឹងម្ខាងប្តឹងទៅស្នងការដ្ឋាននគបាលខេត្ត ម្ខាងទៀងប្តឹងទៅអធិការក្រុងស្ទឹងត្រែង ហេតុការណ៍នេះកើតឡើងនៅម៉ោង៨:០០នាទី ថ្ងៃចន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនិងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចលើផ្លូវ ខាងជើងផ្សារសាមគ្គី ក្រុង ខេត្តស្ទឹងត្រែង។

នេះបើតាមការឲ្យដឹងលោកសឹង មុន្នីរត្ន័ សមាជិកគណៈអាជីវករបានឲ្យដឹងថា លោកដឹកនាំកម្លាំងសន្តិសុខចុះរៀបចំសណ្តាប់ធ្នាប់នៅលើដងផ្លូសាធារណៈ ដែលអាជីវករយកផ្លូវធ្វើជាផ្សារលក់ដល់ដូរ បង្កភាពរញេរញៃគ្មានសណ្តាប់ធ្នាប់ នៅព្រឹកថ្ងៃខែឆ្នាំ និងពេលវេលាខាងលើ សន្តិសុខផ្សារបានចុះធ្វើការណែនាំ ឲ្យអាជីវករទាំងនោះលក់ដូរថយក្រោយបន្តិច ដើម្បីទុកផ្លូវឲ្យបងប្អូនសាធារណ:ជនបានធ្វើដំណើផង ពេលនោះស្រាប់តែឈ្មោះយាយរ៉ន បានជះមីមកលើខ្លួនសន្តិសុខឈ្មោះសែ លីហៀង ភ្លាមៗនោះក៍ត្រូវបានបក្សពួកកូនចៅ និងកូនប្រសារយាយរ៉ន ខាងលើទាំងពូជព្រួតគ្នា ហក់វាយមកលើកូនចៅលោក លោកឃើញដូច្នេះក៍ចូលឃាត់ស្រាប់តែកូនចៅយាយរ៉ននោះ ហក់មកប្រតាយប្រតប់វាយខ្ញៅទាញអាវ ក្រញៅដាច់មុខនិងខ្លួន ហើយថែមទាំងយកស្បែកជើងវាយលើខ្លួនលោកទៀតផង ដូចមានក្នុងក្លិបវីដេអូឡាយនេះស្រាប់។ នៅរសៀលថ្ងៃខែដដែលទើបលោកប្រធាន គណៈអាជីវករផ្សារ ធ្វើពាក្យបណ្តឹងទៅតាមខ្សែបណ្តោយ ដាក់ទៅអអិការក្រុងស្ទឹងត្រែង ដើម្បីឲ្យលោកជួយរកយុត្តិធម៍ និងចាត់វិធានការផ្លូវច្បាប់ទៅលើក្រុមអាជីវកលក់បន្លែនិងត្រី ដែលជាបក្សពួកគ្រួសារយាយរ៉ននេះផ្ទាល់តែម្តង ដែលតែងតែកាងកន្លែងលក់ ពេលខ្លះទីកន្លែងឲ្យទំនេចោល មិនឲ្យអ្នកផ្សេងលក់បាន ហើយមិនដែលស្តាប់ការអប់រំឬការណែនាំរបស់សន្តិសុខ និងគណៈអាជីវកផ្សារឡើយ តែងតែតបតជេប្រមាថសព្វគ្រប់បែបយ៉ាងជារើយៗ។

ជុំវិញការបកស្រាយនិងផ្តល់បទសម្ភាសន៍ ជាមួយ ស្ត្រីអាជីវករឈ្មោះហ៊ន សារ៉ន (ហៅយាយរ៉ន) បានឲ្យដឹងដែរថា ក្រោយកើតហេតុផ្ទុះរឿងវាយតប់គ្នាខាងលើនេះហើយ ភ្លាមៗកូនគាត់ក៍បានទៅដាក់បណ្តឹង នៅស្នងការដ្ឋាននគបាលខេត្តស្ទឹងត្រែង ដើម្បីរកយុត្តិធម៌ឲ្យក្រុមគ្រួសារគាត់ក៍ដូចកូនៗគាត់៤នាក់ផងដែរ ដែលរងរបួសហើមមុខ វៀចច្រមុះដោយសារឈ្មោះរ័ត្នជាមេសន្តិសុខ។ លោកយាយរ៉ន បានបញ្ជាក់ថា មុនពេលកើតហេតុខាងលើ ចៅរបស់គាត់បានហូបមីតែវាធ្វើឪ្យកំពុប មិនមែនជះចោលឬជះទៅលើសន្តិសុខនោះទេ ដូចការចោទនិងមួលបង្កាច់របស់ពួកក្រុមសន្តិសុខទាំងនោះទេ ហើយក្រុមសន្តិសុខទាំងនោះ ជាពិសេសឈ្មោះរ័ត្ន បានសំឡត់ហើយដើរមកគៀសកែងដៃ ធ្វើឲ្យគាត់ដួលទើបមានការប្រតាយប្រតប់គ្នាតែម្តង ហើយតែងតែធ្វើទុករករឿងពួកគាត់មិនឈប់ ទើបរៀបផែនការ បម្រុងធ្វើស៉ីពួកគាត់ទើបធ្វើឲ្យមានរឿងតែម្តង នេះគ្រាន់តែជាការ ការពារខ្លួនតែប៉ុណ្ណោះ បែជាមកលើកកញ្ច្រែងបន្លែគាត់ ហើយចោទគាត់ថាបានជះមីដាក់ខ្លួនពួកគាត់ រករឿងគាត់ជេប្រមាថពួកគាត់ទៅវិញ ទើបគាត់ឲ្យ

កូនៗមកដាក់ពាក្យបណ្តឹងនៅស្នងការរដ្ឋាននគបាលខេត្ត ឲ្យជួយរកយុត្តិធម៌ដែលឈ្មោះរ័ត្ននេះ បានប្រើហឹង្សាបង្កឲ្យ

កូនៗគាត់រងរបួសគ្រប់គ្នា។ គួររម្លឹកថានេះជារឿងសាចទឹកដាក់គ្នារវាងសន្តិសុខផ្សារ និងអាជីវករវាជារឿងមួយ ដែលជាទំលាប់មួយមិនអាចកែបាន មានតែសមត្ថកិច្ច និងអាជ្ញាធរទេទើបរកដំណោះស្រាយជូនពួកគាត់បាន ជុំវិញរឿងនេះ ព្រោះជាក់ស្តែងសព្វថ្ងៃនេះនៅលើផ្លូវជុំវិញផ្សារសាមគ្គីក្រុងស្ទឹងត្រែង គេសង្កេតឃើញសុទ្ធតែ អ្នកលក់ដូរស្អេកស្កះពាសពេញផ្លូវព្រោះតែទីផ្សារយើងសេរី អាជីវករកើន ក្នុងផ្សារមិនលក់នាំគ្នាមកលក់លើផ្លូវ ទើបបង្កភាពរញ៉េរញ៉ៃពាសពេញផ្លូវ រកធ្វើចរាចរណ៍មិនបាន ធ្វើឲ្យសន្ដិសុខលំបាកក្នុងការរៀបចំសណ្តាប់ធ្នាប់ តាមបញ្ជាអភិបាលក្រុង មិនខុសអីដូចជាការវែកចកនោះទេភាគច្រើននៅពេលព្រឹក គឺផ្លូវពីរជ្រុងខាងជើងផ្សារ និងខាងកើតផ្សារ កកស្ទះមិនអាចបើកបរបានឡើយ ទើបធ្វើឲ្យសន្តិសុខផ្សារ និងអាជីវករតែងតែប៉ះទង្កិចគ្នាជារឿយៗ។

ដោយ៖មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print