ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំពិនិត្យ និងសម្រេចលើការកំណត់មណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ព្រមទាំងបានគិតគូរពីការត្រៀមកន្លែងស្នាក់នៅ ហូបចុក របស់បេក្ខជនក៏ដូចជាការរៀបចំកន្លែងលាងសម្អាតដៃ នៅតាមមណ្ឌលប្រឡង។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រីប្រធានមន្ទីរ និងមន្ត្រីជំនាញរាជធានី ខេត្តទាំង២៥ ដើម្បីធ្វើយ៉ាងណាធានាបាននូវបរិស្ថានដែលធានាបាននូវស្តង់ដារសុវត្ថិភាពដល់គណៈមេប្រយោគ និងបេក្ខជន៕
ដោយ៖ សិលា
...