សំណេរ លោក ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន ជូនអ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​

ចែករំលែក៖

ភ្នំពេញ៖ លោក ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានសរសេរអត្ថបទមួយ ជូនអ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​។ ក្នុងសំណេរនោះបានលើកឡើងថា៖ លោក Chad Roedemeier អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​លោក​ ចែត រ៉ុចឌូម៊ែរ(Chad Roedemeier) ​ប្រាប់​អាស៊ីសេរី​តាម​រយៈ​សារ​អ៊ីមែល​មក​ថា​ សហរដ្ឋ​អាមេរិក​បន្តទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធាន​ការណ៍​ទាំង​ឡាយ​ណា​ដើម្បីការពារ​បូរណភាព​ដែន​ដី​របស់​ខ្លួន​ ហើយ​មិន​ត្រូវ​មាន​ប្រទេស​ណា​មួយ​ មាន​សិទ្ធិ​ផ្តាច់​មុខ​ ប្រើ​ប្រាស់​មូលដ្ឋាន​យោធា​ខ្មែរ​ នៅក្នុង​បូរណភាព​ទឹក​ដី​របស់​ខ្លួន​ឡើយ​។​

លោក​បញ្ជាក់ថា​ កម្ពុជា​គួរ​តែ​ឲ្យ​មាន​ប្រទេស​ជា​ដៃ​គូ​កម្ពុជា​ ចូល​ទៅ​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម​ ដូច​ដែល​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ធ្លាប់​បាន​លើក​ឡើង​កាល​ពី​លើក​មុន​ ហើយ​មិន​គួរ​ឲ្យ​មាន​ប្រទេស​ណាមួយ​ មាន​សិទ្ធិ​គ្រប់គ្រង​ផ្តាច់​មុខ​ និង​ជា​អចិន្ត្រៃយ៍​ នៅ​មូល​ដ្ឋានកង​ទ័ព​ជើង​ទឹក​នោះ​ទេ​ ហើយ​ការ​ធ្វើ​ដូច្នេះ​វា​សមស្រប​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​ ដើម្បី​ចៀសវាង​ការ​ធ្លាក់​ចុះ​បញ្ហា​អសន្តិ​សុខ​នៅ​ក្នុង​តំបន់។

លោក Chad Roedemeier !
ខ្ញុំសុំរំលឹកលោកថា កាលើកឡើងរបស់លោកតើវាជាការយកចិត្តទុកដាក់ឬជាកាយវិការសន្សំរឿង?

កម្ពុជាមានសិទ្ធិស្វ័យសម្រេចក្នុងការទទួលជំនួយ និងការឧបត្ថម្ភទាំងឡាយអំពីប្រទេសជាមិត្តដោយមិនប្រកាន់នោះឡើយ ក៏ប៉ុន្តែសូមកុំអោយមិត្តដែលផ្តល់ជំនួយនោះមកចាត់ចែជោគវាសនា
ឬហួងហែង លើពួកយើងហួសហេតុពេក។

ក្នុងនាមជាប្រទេសមួយដែលមានរដ្ឋធមនុញ ជាច្បាប់កំពូល របស់ជាតិ មាត្រា ៥៣ បានចែងថា៖ .ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតអោយមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនហើយក៏មិនអនុញ្ញាតអោយមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។

ទី១-ប្រសិនលោកមិនចេះភាសារខ្មែរលោកអាចអោយបុគ្គលិកខ្មែរដែលចេះភាសា អង់គ្លេសបកប្រែជូនលោកអោយបានដឹង និងយល់ត្រង់ចំណុចនេះ។
ទី២-ប្រទេសយើងខ្ញុំ ប្រជាជនយើងខ្ញុំក៏ត្រូវអភិវឌ្ឍន៍ប្រទេសអោយមានភាពសុីវិល័យដូចបណ្តាប្រទេសនានាក្នយងតំបន់និងលើសកលលោកផងដែ (និយាយជារួម) និយាយដោយ
ឡែកផ្នែកវិស័យការពារជាតិយើងក៏ដល់ពេលវេលាដែលយើងត្រូវអភិវឌ្ឍន៍អោយមានកំរឹតស្តង់ដាជាតិមួយផងដែរ។
ទី៣-សូមលោកបោះបង់គំនិត បោះកូនឆ្អឹងមួយដុំអោយពួកយើងខ្ញុំអង្គៀម ហើយពួកលោកឆ្កឹះឆ្កៀល និងពន្យុះអោយពួកយើងខាំគ្នាដោយពួកលោកអង្គុយចាំសើចសប្បាយ តទៅទៀត។
ទី៤-យើងចាំមិនភ្លេចទេ នៅឆ្នាំ១៩៧៥ តើពួកអ្នកអោបទង់ជាតិរបស់លោកឡើងយន្តហោះទៅបាត់ដោយទុកអោយពួកយើងស្លាប់យ៉ាងវេទនា។

សំណុំរឿងកំពង់ផែសមុទ្ររាម រាជរដ្ឋាភិបាលកាលពី​សុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩ក្រុមមន្ត្រីកម្ពុជាបានបើកបង្ហាញ​មូលដ្ឋាន​កងទ័ព​ជើងទឹក​ក្នុង​ឆក​សមុទ្រ​រាម​នៃ​ខេត្ត​ព្រះ​សីហនុ​ ដោយមានអ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ជិត​៦០នាក់បានចូលរួមក្នុងដំណើរពីរាជធានីភ្នំពេញ​ ដើម្បី​ទស្សនកិច្ច​ក្នុង​មូល​ដ្ឋាន​កងទ័ព​ជើងទឹក​ ​ជាអ្វី​ដែល​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ហៅ​ថា​ជា​ ​«ការ​បង្ហាញ​ការពិត»

រឿងដដែលនេះ សម្តេចតេជោ ហ៊ុនសែនបានបញ្ជាក់យ៉ាងដូច្នេះថា៖
យើងមិនបានអនុញ្ញាតហើយក៏នឹងមិនអនុញ្ញាតឲ្យ​កងទ័ព​បរទេស​ណា​មួយ​ប្រើប្រាស់​មូលដ្ឋាន​យោធា​របស់​កម្ពុជា​ផ្តាច់​មុខ​នោះ​ឡើយ។
កាលពីថ្ងៃទី ១ខែមិថុនាឆ្នាំ២០២០ នៅខេត្តព្រះសីហនុ សម្តេចតេជោបានមានប្រសាសន៍ថា៖ ​«កម្ពុជា​ជា​ប្រទេស​ឯករាជ្យ​និង​អធិបតេយ្យ​ភាព។ កម្ពុជា​មិន​ចូលរួម​ជាមួយ​អ្នក​នេះ​ប្រឆាំង​ជា​មួយ​អ្នក​នោះ និង​មិន​អនុញ្ញាត​ឲ្យ​មាន​ទីតាំង​យោធា​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន»។​

ក្នុងឱកាសនោះសម្តេចតេជោ បានសង្កត់ធ្ងន់ថាក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​មាន​ការ​ផ្ញើ​សារ​ពី​ឯកអគ្គរដ្ឋ​ទូត​បរទេស​មួយ​ដែល​លោក​ស្នើ​សុំ​មិន​បង្ហាញ​ឈ្មោះ​ថា​កម្ពុជា​«បាន​អនុញ្ញាត​ឲ្យ​កំពង់​ផែ​យោធា​រាម​ទៅ​ឲ្យ​ចិន​ប្រើប្រាស់​ផ្តាច់​មុខ»
ក៏ប៉ុន្តែសម្តេចតេជោ ហ៊ុន សែនថ្លែង​ថា​ ​កំពង់​ផែសមុទ្រ​រាម​របស់​កម្ពុជាគឺ​សម្រាប់​«មិត្ត​ភក្ត​បរទេស​ទាំង​ឡាយ»។​
«មូលដ្ឋាន​ជើង​ទឹក​រាម​នឹង​ទទួល​ស្វាគមន៍​គ្រប់​ប្រទេស​ទាំង​អស់​ដែល​មាន​បំណង​ចូល​នាវា​ចម្បាំង​របស់​ខ្លួន​មក​សុំ​ចត​ឈប់​សម្រាក​ ឬ​ក៏​ចូល​រួម​ធ្វើ​សម​យុទ្ធ​ជា​មួយ​កម្ពុជា។ យើង​មិនមែន​ធ្វើ​តែ​ជា​មួយ​ចិន​ទេ។ អាមេរិក​ចង់​ធ្វើ ក៏​សូម​អញ្ជើញ!»។

-ប៉ុណ្ណឹងលោកគួរតែបានឮហើយ ប្រសិនបើលោកមិនពិការត្រចៀក។
-ប៉ុណ្ណឹងលោកនិងឃើញហើយ ប្រសិនបើលោកមិនពិការភ្នែក៕

...

ដោយ ៖ តាបូរណ៌

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print