ក្រសួងសុខាភិបាល៖ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០១នាក់ និងមិនមានករណីជាសះស្បើយ

ចែករំលែក៖

ភ្នំពេញ៖ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០១នាក់ និងមិនមានករណីជាសះស្បើយ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។ នេះបើយោងតាម សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០។
អ្នកមានវីរុសកូវីដ-១៩ ជាបុរសជនជាតិឥណ្ឌូណេស៊ី អាយុ ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី បានបន្តជើងហោះហើរនៅប្រទេស សាំងហ្គាពួ មកដល់កម្ពុជានៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ មានលទ្ធផលធ្វើតេស្តវត្ថុសំណាករបស់គាត់ វិជ្ជមានវីរុសកូវីដ -១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ។ បច្ចុប្បន្ន អ្នកជំងឺ ត្រូវបាន ដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ១១៣នាក់

(ស្រី ២៣នាក់) ដែលក្នុងចំនួននេះ មានបុរសជនជាតិឥណ្ឌូណេស៊ីអាយុ ២៦ឆ្នាំខាងលើៗ រីឯ អ្នកដំណើរចំនួន១១២នាក់ ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័យចំនួន២ នៅវិទ្យាល័យបូរី ១០០ខ្នងចំនួន ៤៩នាក់ សណ្ឋាគារមួយក្នុងរាជធានីភ្នំពេញចំនួន ៣២ សណ្ឋាគារមួយ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print