រឿងព្រេងខ្មែរ÷ រឿង បុរស ២ នាក់​រែក​ស្រូវ

ចែករំលែក៖

មាន​និទាន​មួយ​ថា  មាន​បុរស ២ នាក់ ម្នាក់​រែក​ពូជ​ស្រូវ​ធ្ងន់ ម្នាក់​រែក​ពូជ​ស្រូវ​ស្រាល ហើយ​ម្នាក់​រែក​ដើរ​ទៅ​ពី​អាយ ម្នាក់​រែក​ដើរ​មក​ពី​នាយ ប្រទះ​គ្នា​នៅ​លើ​ស្ពាន ១ ពុំ​ព្រម​ចៀស​គ្នា ប្រចាប់​ចំបាប់​គ្នា​កំពប់​ខ្ចាយ​ស្រូវ​អស់ ហើយ​នាំ​គ្នា​ទៅ​ប្ដឹង​ចៅ​ក្រម ៗ យល់​ថា​កំពប់​ខ្ចាយ​ស្មើ​គ្នា​នឹង​ជំនុំ​ជម្រះ​កាត់​សេចក្ដី​ពុំ​បាន ហើយ​ក៏​នាំ​ដំណើរ​នោះ​ទៅ ក្រាប​បង្គំ​ទូល​ព្រះ​មហាក្សត្រ ។ ព្រះ​រាជា​មាន​ព្រះ​បន្ទូល​ដណ្ដឹង​សួរ​ទៅ​ចៅ ១ ថា “ ស្រូវ​ពូជ​ព្រះ​ស្ដែង​តើ​ស្រូវ​អ្វី ជា​ស្រូវ​ធ្ងន់ ឬ​ស្រូវ​ស្រាល ? ” ។ ចៅ​នោះ​ក្រាប​ទូល​ថា “ ស្រូវ​ធ្ងន់ ” ។ ទើប​ទ្រង់​សួរ​ទៅ​ចៅ​ម្ខាង​ទៀត​ថា “ ចុះ​ពូជ​ស្រូវ​ព្រះ​ស្ដែង ជា​ស្រូវ​ស្រាល ឬ​ស្រូវ​ធ្ងន់ ? ” ។ បុរស​នោះ​ក្រាប​បង្គំ​ទូល​ថា “ ស្រូវ​ស្រាល ” ។ ព្រះ​មហាក្សត្រ​ទ្រង់​ត្រាស់​បង្គាប់​ថា “ អ្នក​រែក​ពូជ​ស្រូវ​ធ្ងន់​ត្រូវ​សង​អ្នក​រែក​ពូជ​ស្រូវ​ស្រាល ត្បិត​អ្នក​រែក​ពូជ​ស្រូវ​ស្រាល គេ​ប្រញាប់​ទៅ​សាប​ព្រោះ​ឲ្យ​បាន​ស៊ី​ឆាប់​ទាន់​មាត់ ឯ​ស្រូវ​ធ្ងន់​នឹង​បង្អង់​យូរ​ទៅ​ទៀត​ក៏​បាន ” ។ ចៅ​ទាំង ២ នាក់ ក៏​ព្រម​ហើយ​ក្រាប​ថ្វាយ​បង្គំ​លា​ទៅ​កាន់​ទី​លំនៅ​ទីទៃ ៗ ហោង ៕(ចប់)

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត

...

(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print