ក្រោយពន្យារកីឡាTokyo Olympics អាចនឹងកាត់បន្ថយការចំណាយ២៨០លានដុល្លារ ,នេះបើតាមការអះអាងពីអ្នករៀបចំព្រឹត្តិកាណ៍

ចែករំលែក៖

អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន CGTN ចុះផ្សាយនាយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ថវិកាដែលត្រូវចំណាយទៅលើការរៀបចំព្រឹត្តិការណ៍កីឡា Tokyo Olympics ដែលត្រូវបានពន្យារពេល ដោយសារតែការរាតត្បាត ពីវីរ៉ុស COVID-19 នោះ នឹងត្រូវកាត់បន្ថយចំនួន២៨០លានដុល្លារ ជាមួយនឹងការកាត់បន្ថយគ្រប់យ៉ាង រាប់ចាប់តាំងពីបុគ្គលិក ដល់សិល្បៈបាញ់កាំជ្រួច

អ្នករៀបចំកម្មវិធី បានលើកឡើងថា ពួកគេនឹងបង្ហាញនូវថវិកាកែប្រែថ្មីមួយ ក្នុងនោះរួមទាំងការចំណាយបន្ថែម ដែលពាក់ព័ន្ធនឹងការពន្យារពេល និងការចំណាយលើវិធានការ ការពារវីរ៉ុស COVID-19 ផងដែរ នៅចុងឆ្នាំនេះ។ ប៉ុន្តែថវិកាចំណាយចុងក្រោយលើព្រឹត្តិការណ៍ដែលថវិកាផ្លូវការ មុនពេលវីរ៉ុស COVID-19 រីករាលដាល មាន១,៣លានលានយ៉េន (១២ពាន់លានដុល្លារ) នោះ តែនៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ ដោយសារមានការចំណាយបន្ថែម ដែលបណ្តាលមកពីការពន្យារពេលមិនទាន់ត្រូវបានផ្សាយជាសាធារណៈ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Tokyo Olympics ត្រូវបានពន្យារពេល កាលពីដើមឆ្នាំនេះ ដោយសារតែការរីករាលដាល នៃវីរ៉ុស COVID-19 នៅទូទាំងពិភពលោក ហើយព្រឹត្តិការណ៍នេះ គ្រោងនឹងចាប់ផ្តើមជំនួសវិញ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ខាងមុខ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print