នៅថ្ងៃទី​១០ខែតុលា កូរ៉េខាងជើង​នឹងដង្ហែរក្បួនព្យុហយាត្រាទ្រង់ទ្រាយធំ​

ចែករំលែក៖

រាល់សកម្មភាព រៀបចំសម្រាប់ពិធីដង្ហែរក្បួនព្យុហយាត្រាយោធា ទ្រង់ទ្រាយធំ​​ក្នុងសប្តាហ៍នេះ ក្រោមអធិបតី​របស់មេដឹកនាំ គីម ជុងអ៊ុន​។ តាមសារព័ត៌មាន យ៉ុងហាប់របស់កូរ៉េខាងត្បូង រាល់សកម្មភាព ត្រៀមលក្ខណៈរួចរាល់ទាំងស្រុង​​សម្រាប់ពិធីដង្ហែរក្បួន។
សារព័ត៌មានរ៉យទ័រ​ បានផ្សាយថា ក្រុមអ្នកអង្គេតការណ៍ អន្តរជាតិ​បានតាមដានយ៉ាងយកចិត្តទុកដាក់ដល់សកម្មភាព​ដង្ហែរក្បួន យោធា សព្វាវុធ ក្នុងឱកាសខួប​​៧៥ឆ្នាំ ថ្ងៃ​បង្កើតបក្សពលករកាន់អំណាច​ដឹកនាំកូរ៉េខាងជើង​នៅថ្ងៃទី​១០​ខែតុលា​។
អ្វីដែលសហគមន៍អន្តរជាតិ ទន្ទឹងរងចាំ​នោះ មិនមែនការបង្ហាញអាវុធទំនើបៗ នោះឡើយ គឺជាការប្រកាសសារនយោបាយដ៏សំខាន់​របស់មេដឹកនាំ គីម ជុងអ៊ុន​ទៅកាន់ពលរដ្ឋកូរ៉េខាងជើងនិងសហគមន៍អន្តរជាតិ​។ ប្រសិនបើសារ របស់គីមជុងអ៊ុនពិតជាមានគោលបំណង ចង់បានសន្តិភាព ការអភិវឌ្ឍន៍ ប្រទេសជាតិ នោះគឺជារឿងដ៏ល្អបំផុតសម្រាប់ពលរដ្ឋ​ ប្រទេសនេះរួចផុតពី​​សង្គ្រាម។
ជាមួយគ្នានេះ ប្រធានាធិបតីកូរ៉េខាងត្បូង​ក៏បានស្នើរដល់អាមេរិកសហការគ្នា​ពិភាក្សា ហើយចុះសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្គ្រាមឧបទ្វីបកូរ៉េ​។​ នៅថ្ងៃទី​៨ខែតុលា ប្រធានាធិបតី​ម៉ូន ជេអ៊ីន បានស្នើអាមេរិក សហការ ដើម្បីចេញសេចក្តីប្រកាសបញ្ចប់សង្គ្រាម​ឧទ្វីប ដែលបានផ្ទុះឡើងនៅឆ្នាំ ១៩៥០ ហើយបញ្ចប់នៅឆ្នាំ​១៩៥៣ ដោយកិច្ចព្រមព្រៀងឈប់បាញ់តែប៉ុណ្ណោះ​។ ទាំងនោះមានន័យថា រយៈពេលជិត​៧០ឆ្នាំកន្លងមក​ពលរដ្ឋ​កូរ៉េខាងជើង រស់នៅក្នុងស្ថានភាពនៃសង្គ្រាម នៅឡើយទេ មិនទាន់មានសន្តិភាពនៅឡើយ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print