រាល់សកម្មភាព រៀបចំសម្រាប់ពិធីដង្ហែរក្បួនព្យុហយាត្រាយោធា ទ្រង់ទ្រាយធំក្នុងសប្តាហ៍នេះ ក្រោមអធិបតីរបស់មេដឹកនាំ គីម ជុងអ៊ុន។ តាមសារព័ត៌មាន យ៉ុងហាប់របស់កូរ៉េខាងត្បូង រាល់សកម្មភាព ត្រៀមលក្ខណៈរួចរាល់ទាំងស្រុងសម្រាប់ពិធីដង្ហែរក្បួន។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា ក្រុមអ្នកអង្គេតការណ៍ អន្តរជាតិបានតាមដានយ៉ាងយកចិត្តទុកដាក់ដល់សកម្មភាពដង្ហែរក្បួន យោធា សព្វាវុធ ក្នុងឱកាសខួប៧៥ឆ្នាំ ថ្ងៃបង្កើតបក្សពលករកាន់អំណាចដឹកនាំកូរ៉េខាងជើងនៅថ្ងៃទី១០ខែតុលា។
អ្វីដែលសហគមន៍អន្តរជាតិ ទន្ទឹងរងចាំនោះ មិនមែនការបង្ហាញអាវុធទំនើបៗ នោះឡើយ គឺជាការប្រកាសសារនយោបាយដ៏សំខាន់របស់មេដឹកនាំ គីម ជុងអ៊ុនទៅកាន់ពលរដ្ឋកូរ៉េខាងជើងនិងសហគមន៍អន្តរជាតិ។ ប្រសិនបើសារ របស់គីមជុងអ៊ុនពិតជាមានគោលបំណង ចង់បានសន្តិភាព ការអភិវឌ្ឍន៍ ប្រទេសជាតិ នោះគឺជារឿងដ៏ល្អបំផុតសម្រាប់ពលរដ្ឋ ប្រទេសនេះរួចផុតពីសង្គ្រាម។
ជាមួយគ្នានេះ ប្រធានាធិបតីកូរ៉េខាងត្បូងក៏បានស្នើរដល់អាមេរិកសហការគ្នាពិភាក្សា ហើយចុះសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្គ្រាមឧបទ្វីបកូរ៉េ។ នៅថ្ងៃទី៨ខែតុលា ប្រធានាធិបតីម៉ូន ជេអ៊ីន បានស្នើអាមេរិក សហការ ដើម្បីចេញសេចក្តីប្រកាសបញ្ចប់សង្គ្រាមឧទ្វីប ដែលបានផ្ទុះឡើងនៅឆ្នាំ ១៩៥០ ហើយបញ្ចប់នៅឆ្នាំ១៩៥៣ ដោយកិច្ចព្រមព្រៀងឈប់បាញ់តែប៉ុណ្ណោះ។ ទាំងនោះមានន័យថា រយៈពេលជិត៧០ឆ្នាំកន្លងមកពលរដ្ឋកូរ៉េខាងជើង រស់នៅក្នុងស្ថានភាពនៃសង្គ្រាម នៅឡើយទេ មិនទាន់មានសន្តិភាពនៅឡើយ៕