គិតខ្លីម្លេះ! អ្នកមានវិបត្តិសម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន២ករណីផ្សេងគ្នាជាបន្តបន្ទាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចណាស់មានមនុស្ស២នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែចងកធ្វើអត្តឃាត២ករណី ផ្សេងគ្នាដែលបានកើតឡើងនៅស្រុកបាកាន និងស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 ប្រភពព័ត៌មានពីអ្នកភូមិកោះអណ្ដែត ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់បានឲ្យដឹងថា នាព្រឹកអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ នៅក្នុងមូលដ្ឋានរបស់ពួកគាត់មានករណីធ្វើអត្តឃាត១លើក បានកើតឡើងដោយស្រ្តីឈ្មោះ ព្រុំ សូវ អាយុ ៧២ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិ.ឃុំកើតហេតុ បានយកខ្សែគោចងកភ្ជាប់ទៅនឹងរោងគោក្បែរផ្ទះ ដែលគេសង្ស័យថាបណ្ដាលមកពីមានជំងឺប្រចាំកាយ ។

 ដោយឡែកប្រភពព័ត៌មានមួយទៀតពីអ្នកភូមិអន្សក្ដាម ឃុំស្នាអន្សា ស្រុកក្រគរបានឲ្យដឹងដែរថា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ក្នុងមូលដ្ឋានរបស់ពួកគាត់មានករណីធ្វើអត្តឃាតមួយដែរ ដោយបុរសឈ្មោះ មុី វ៉ាន់ អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនប្រុសស្រីចំនួន៧នាក់ក្នុងគ្រួសារ មានទីលំនៅភូមិ.ឃុំកើតហេតុ បានយកខ្សែនីឡុង ពណ៌សចងព្យួរ.កទៅនឹងដៃរណែងដែកលើផ្ទះកំពុងសាងសង់ ដែលគេសង្ស័យថាអាចបណ្ដាលមកពីអន់ចិត្តកូនទិញទូរស័ព្ទ ខណៈឃើញគេមកទារលុយព្រឹកល្ងាចៗ ។

 ប្រភពដដែលបានបន្តទៀតថា ករណីចងកធ្វើអត្តឃាតពីរលើកផ្សេងគ្នាខាងលើ នេះគេឃើញកម្លាំងសមត្ថកិច្ចសហការគ្នា ចុះពិនិត្យ និងស្រាវជ្រាវធ្វើកំណត់ហេតុត្រឹមត្រូវ ទើបប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ បុឹម ពិន

...

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print